ទឹកជំនន់​នៅ​​ថៃ​ ស្លា.ប់មនុស្សជិត ១០ នាក់ និង​រាប់ពាន់នាក់​​ជម្លៀស​ចេញ​

ក្រុមមន្ត្រី បាននិយាយថា ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្ស ៩ នាក់ និងជាង ១៣,០០០ នាក់ជម្លៀសចេញ ខណដែលក្រុមជួយសង្គ្រោះប្រើប្រាស់ទូក ដើម្បីសង្គ្រោះមនុស្សដែលជាប់គាំង។

 ខ្សែ​វីដេអូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​បាន​បង្ហាញអំពី​អ្នក​ស្រុក​ដើរ​កាត់​ទឹក​ដែល​មាន​សភាព​ជ្រៅ និង​មាន​រថយន្ត​លិចលង់ផងដែរ។ ​

ទន្ទឹមនោះ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេស បានឲ្យដឹង នៅលើទំព័រ Facebook ផ្លូវការថា ទឹកជំនន់នៅទូទាំងខេត្តចំនួន ៨ នៅភាគខាងត្បូង បង្កផលប៉ះពាល់ដល់គ្រួសារចំនួន ៥៥៣,៩២១ និងឆក់យកជីវិតមនុស្ស ៩ នាក់ ដែលជំរុញឱ្យភ្នាក់ងារនានាត្រូវប្រមូលជំនួយជាបន្ទាន់។

 របាយការណ៍ បានបន្ថែមថា មនុស្សជាង ១៣,០០០ នាក់ បង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ទៅទីជម្រកបណ្តោះអាសន្ននៅក្នុងសាលារៀន ។

គួរបញ្ជាក់ថា ប្រទេសថៃរងគ្រោះទឹកជំនន់​ធ្ងន់ធ្ងរបំផុត គឺក្នុង​ឆ្នាំ ២០១១ ដោយបាន​សម្លាប់​មនុស្ស​ជាង ៥០០ នាក់ និង​បំផ្លាញ​ផ្ទះ​រាប់លាន​ខ្នង ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment