សារព័ត៌មាន Al Mayadeen រាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារលើរថយន្តមួយគ្រឿងរបស់ក្រុមអ្នកតស៊ូអ៊ីស្លាម នៅភាគខាងត្បូងទីក្រុង Beirut ។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ដដែល អះអាងថា ការវាយប្រហារនេះត្រូវបានធ្វើឡើង នៅជិតតំបន់ Damour ។
បន្ទាប់ពីការវាយប្រហាររួចមក គេបានរាយការណ៍ថា លោក Hussein Atwi មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ចលនា Jamaa Islamiya ដែលជាកងកម្លាំង al-Fajr ត្រូវបានសម្លាប់ក្នុងហេតុការណ៍នេះ ៕

ដោយ៖ ពេជ្រ