Burnley និង Leeds ដឹកដៃគ្នាឡើងមក​លីគកំពូលអង់គ្លេសវិញ​រដូវកាលក្រោយ

Leeds United និង Burnley បានដឹកដៃគ្នាឡើងមកកាន់លីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយវិញ បន្ទាប់ពីយកឈ្នះក្រុម Sheffield United ២-១ ក្នុងក្របខ័ណ្ឌលីគទី២ EFL Championship ។

ជាមួយគ្នានេះក្រុម Sheffield United ដែលឈរលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ ពីការលេងចាញ់នេះតម្រូវលេងវគ្គ Play-off ជាមួយក្រុម Sunderland, Bristol City និង Coventry City ក្នុងការដណ្តើមកៅអី១ ឈានទៅលីគកំពូលរដូវកាលក្រោយ ។

​ចំណែកក្រុមលីគកំពូលអង់គ្លេសវិញ  Ipswich Town, Leicester City និង Southampton ដែលនឹងត្រូវកាត់ធ្លាក់ទៅលេងលីគ Championship វិញ ដ្បិតក្រុម Ipswich Town នៅមានឱកាសជាមួយនិង ២១ពិន្ទុក្នុងដៃ ៕

Written by 

Related posts

Leave a Comment