អាមេរិក វាយប្រហារចូលរដ្ឋធានីសាណា យេម៉ែន សម្លាប់មនុស្សជាង ១០ នាក់

ក្រសួងសុខាភិបាលនៃរដ្ឋាភិបាល Houthi បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ស្លាប់ និង ៣០ នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើទីក្រុងសាណាប្រទេសយេម៉ែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចលនាឧទ្ទាម Yemeni Ansar Allah ។

ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម បានដកស្រង់សម្តីរបស់ក្រសួងថា យោងតាមទិន្នន័យបឋម ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក ក្នុងសង្កាត់ Forwa បានកើនឡើងដល់ ១២ នាក់ ហើយមនុស្ស ៣០ នាក់ ផ្សេងទៀតរងរបួស។

ក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក ហើយចំនួនជនរងគ្រោះអាចនឹងកើនឡើង។

យោងតាមប៉ុស្តិ៍ដដែល បានបញ្ជាក់ថា ការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឡើងដល់អគារលំនៅដ្ឋាន និងផ្សារលក់ដូរ ដែលមានទីតាំងនៅតំបន់នោះ។

គួរបញ្ជាក់ថា យន្តហោះអាមេរិក បានធ្វើការវាយប្រហារជាច្រើនលើកលើតំបន់នៃរដ្ឋធានីយេម៉ែន។ ការវាយប្រហារតាមអាកាសចំនួន ៤ បន្ថែមទៀត គឺវាយប្រហារលើខេត្ត Saada នៅភាគពាយព្យនៃប្រទេស ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment