ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនៃលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី២៨ បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះបឹងកេត ក្នុងលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញ។ គ្រាប់បាល់ជ័យជម្នះរបស់ស្វាយរៀងបានដោយកីឡាករពាក់អាវលេខ៩ Gabi នៅនាទីទី៣៩។
ជ័យជំនះនេះបានធ្វើឲ្យស្វាយរៀង នៅតែស្ថិតនៅកំពូលតារាងដដែល ដោយមាន៦៧ពិន្ទុ ហើយមានគម្លាតពីក្រុមលេខ២ ភ្នំពេញក្រោន៤ ពិន្ទុ មិនទាន់កក់ក្តៅប៉ុន្មានទេ ប៉ុន្តែនេះជាលទ្ធផលដែលល្អសម្រាប់ក្រុម ខណៈនៅសល់ ៤ ប្រកួតទៀតសម្រាប់ក្រុមលេខ ១ ២ និងលេខ៣ ក្នុងការប្រកួតប្រជែងដណ្ដើមពាន CPL កាន់តែក្តៅហើយ៕

