លោក Trump ជឿថាជម្លោះអ៊ុយក្រែន នឹងត្រូវដោះស្រាយឆាប់តាមអ្វីដែលពិភពលោកចង់ឃើញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវការជឿជាក់ថា ដំណោះស្រាយមួយគឺជិតឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន និងការដោះស្រាយជម្លោះជាស្ថាពរក្នុងពេលឆាប់ៗនេះ។

លោកបានដ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយនិយាយសំដៅទៅលើបទឈប់បាញ់ និងការដោះស្រាយនោះថា “យើងនឹងមើលថាតើយើងអាចធ្វើវាបានដែរឬទេ”។  លោក Trump បានបន្ថែមថា “ ខ្ញុំគិតថាយើងពិតជាមានឱកាសដ៏ល្អក្នុងការធ្វើវា”។ ប៉ុន្តែនៅពេលអ្នកសារព័ត៌មានសួរថាតើរុស្ស៊ីកំពុងព្យាយាមបោកប្រាស់សហរដ្ឋអាមេរិកចេញពីការតាំងទីលំនៅឬអត់នោះ ប្រធានាធិបតីអាមេរិកបាននិយាយថា “គ្មាននរណាម្នាក់កំពុងលេងល្បែងដាក់នរណាម្នាក់ទៀតនោះទេ”។ គាត់​បាន​បន្ថែម​ថា “ ខ្ញុំ​កំពុង​ព្យាយាម​ជួយពួកគេលើបញ្ហាជម្លោះ”។

លោក Trump ក៏បានសង្កត់ធ្ងន់ដែរថា គាត់មានបទពិសោធន៍ច្រើនក្នុងការចរចាលើបញ្ហានេះ ដោយលោកលើកទ្បើងថា “ ខ្ញុំនឹងដឹងនៅពេលដែលមនុស្សលេងល្បែងដាក់យើង តែពួកគេមិនមាន ធ្វើបែបនេះទេ ហើយឃើញតែការសាទរដើម្បីចង់បញ្ចប់ជម្លោះតែប៉ុណ្ណោះ។ លោកបញ្ជាក់ជាចុងក្រោយថា យើងនឹងឃើញអំពីឥរិយាបថនៃភាគីទាំងពីរ ហើយយើងនឹងដឹងថាវាយ៉ាងម៉េចក្នុងពេលឆាប់ៗនេះ។

យ៉ាងណាក៏ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ TASS ថា ភាគីរុស្ស៊ីចង់ស្វែងរកការដោះស្រាយជម្លោះអ៊ុយក្រែន ដោយធានានូវផលប្រយោជន៍ផ្ទាល់ខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment