អាមេរិក និងអ៊ីតាលី ជួបពិភាក្សាអំពីឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកជាមួយអឺរ៉ុប

លោក Donald Trump និងលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីបានជួបពិភាក្សាគ្នាអំពីឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីតាលីបានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន។

លោក Trump បាននិយាយថា យើងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ១០០% ប៉ុន្តែវានឹងក្លាយជាកិច្ចព្រមព្រៀងមួយដោយយុត្តិធម៌។ ចំណែកលោកស្រី Meloni ក៏បាននិយាយដែរថា ប្រាកដណាស់ពួកយើងអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយ ហើយគោលបំណងរបស់លោកស្រីសម្រាប់កិច្ចព្រមព្រៀងនោះគឺ នឹងធ្វើឱ្យលោកខាងលិចអស្ចារ្យម្តងទៀត។

លោកស្រី Meloni គឺជាមេដឹកនាំអឺរ៉ុបដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនចាប់តាំងពី Trump បានដាក់បន្ថែមពន្ធ ហើយបន្ទាប់មកផ្អាកពន្ធត្រឹម ២០% វិញលើការនាំចូលទំនិញពីប្លុកនេះ។

 ប្រធានាធិបតីអាមេរិកក៏បាននិយាយដាច់ដោយឡែកពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានទំនុកចិត្តក្នុងការធ្វើ “កិច្ចព្រមព្រៀងដ៏ល្អ”ជាមួយប្រទេសចិនដោយបន្ថែមថាអ្នកតំណាងមកពីទីក្រុងប៉េកាំងបានឈានដល់ចំណុចប្រសព្វនេះជាច្រើនដង”។

លោក Trump និងលោកស្រី Meloni បង្ហាញនូវភាពរីករាយនឹងទំនាក់ទំនងដ៏ល្អ ហើយមេដឹកនាំអ៊ីតាលីសង្ឃឹមថានឹងដាក់ខ្លួនឯងធ្វើជាស្ពានរវាង EU និងអាមេរិក ចំពេលទំនាក់ទំនងបាក់បែក និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់ជាសកលនៃពន្ធគយរបស់លោក Trump ។

 ទោះបីជាលោកស្រីមានទំនុកចិត្តលើកិច្ចព្រមព្រៀងជាយថាហេតុក៏ដោយ ប៉ុន្តែលោក Trump បាននិយាយថាគាត់ មិនប្រញាប់ប្រញាល់ពេកនោះទេសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ឺរ៉ុប។

 លោក Trump បាននិយាយថា “មនុស្សគ្រប់គ្នាចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក។ ប៉ុន្តែប្រសិនបើពួកគេមិនចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកទេ យើងនឹងធ្វើឱ្យកិច្ចព្រមព្រៀងសម្រាប់ពួកគេវិញ។ លោករំពឹងថានឹងកាត់បន្ថយកិច្ចព្រមព្រៀងជាមួយគ្រប់ប្រទេស ក្នុងរយៈពេល ៣ ទៅ ៤ សប្តាហ៍ខាងមុខ។

 លោក Trump ក៏បានស្នើថា លោកមានការស្ទាក់ស្ទើរក្នុងការដំឡើងពន្ធបន្ថែមទៀតលើប្រទេសចិន ដែលបច្ចុប្បន្នឈរនៅ ១៤៥%។

 ពាក់ព័ន្ធនឹងការតម្លើងពន្ធលើចិន លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំប្រហែលជាមិនចង់ឡើងខ្ពស់ជាងនេះទៀតទេ។ ខ្ញុំប្រហែលជាចង់បញ្ចុះឲ្យទៅតិចជាងនេះវិញ ព្រោះអ្នកដឹងទេថា អ្នកចង់ឱ្យមនុស្សទិញ ហើយនៅពេលណាមួយ មនុស្សនឹងមិនទិញបើទំនិញទ្បើងថ្លៃ។

    នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការសន្ទនារបស់លោក Trump និងលោកស្រី Meloni មេដឹកនាំទាំងពីរបាននិយាយថាពួកគេបានពិភាក្សាអំពីការចំណាយលើវិស័យការពារជាតិ អន្តោប្រវេសន៍ និងពន្ធគយ។ បរិយាកាស​ក្នុង​ការិយាល័យ​រាង​ពង​ក្រពើ​ហាក់​មាន​ភាព​ធូរស្រាល និង​មាន​លក្ខណៈ​ល្អ​ប្រហាក់​ប្រហែល​នឹង​ការ​ទទួល​ស្វាគមន៍​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេសលោក Keir Starmer ទទួល​បាន​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​សេតវិមាន​ក្នុង​ខែ​កុម្ភៈ កន្លងទៅ។

    ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់លោកស្រី Meloni បានពណ៌នាដំណើរទស្សនកិច្ចនេះថាជា បេសកកម្មសន្តិភាពពាណិជ្ជកម្មបន្ទាប់ពីការសម្រេចចិត្តរបស់លោក Trump ក្នុងការដាក់ពន្ធមូលដ្ឋាន ១០% លើការនាំចូលពីបរទេសស្ទើរតែទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។

    លោក​ក៏បាន​រិះគន់​សហភាព​អឺរ៉ុប​យ៉ាង​ខ្លាំង​លើ​ផ្នែក​ពាណិជ្ជកម្ម ដោយ​អះអាង​ថា​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្ខូច​សហរដ្ឋអាមេរិក។ ពន្ធ ២០% ដែលជាពន្ធសងសឹកលើសហភាពអឺរ៉ុបត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ខែកក្កដា ឆ្នាំនេះ។

   អំឡុងពេលនៃកិច្ចប្រជុំនោះ លោកស្រី Moloni ក៏បានបញ្ចុះបញ្ចូលលោក Trump ឱ្យទទួលយកការអញ្ជើញឱ្យទៅទស្សនកិច្ចនៅទីក្រុងរ៉ូម ដែលលោកស្រីអះអាងថា ទស្សនកិច្ចនោះនឹងក្លាយជាឱកាសមួយសម្រាប់លោក Trump ដើម្បីជួបជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត។ 

    ដោយមើលឃើញពីទំនាក់ទំនងដ៏ក្រៀមក្រំរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លោកស្រី Meloni បានហៅកិច្ចពិភាក្សានោះគឺជាជ័យជម្នះដ៏សំខាន់ ហើយកាន់តែពិសេសជាងនេះទៀតនោះប្រសិនបើលោក Trump យល់ព្រមជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប Ursula Von der Leyen ក្នុងអំឡុងពេលទស្សនកិច្ចនៅអ៊ីតាលី។

    សូមជម្រាបថា លោកស្រី Meloni នឹងត្រឡប់ទៅអឺរ៉ុបវិញជាមួយនឹងលិខិតសម្គាល់កាន់តែរឹងមាំក្នុងនាមជាអ្នកដែលគេហៅថា“អ្នកខ្សឹបប្រាប់ Trump” ដែលនឹងត្រូវបានពង្រឹងនៅពេលលោកស្រីជួបជាមួយអនុប្រធានាធិបតីអាមេរិក JD Vance នៅទីក្រុងរ៉ូមនៅថ្ងៃនេះ។ យ៉ាងណាក៏ដោយមេដឹកនាំ​អ៊ីតាលីរូបនេះ​បាន​ប្រយ័ត្នប្រយែង​ក្នុង​ការ​សរសើរ​លោក Trump និង​សម្របសម្រួលឥរិយាបថ​​លោកស្រី​តាម​ទស្សនៈ​របស់​ប្រធានាធិបតី​អាមេរិក។

    ដោយទ្បែកនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រីបន្ទាប់ពីកិច្ចប្រជុំនោះ លោកស្រីបានរិះគន់ មនោគមវិជ្ជាភ្ញាក់រលឹក និងជាជើងឯក សង្រ្គាមប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់។ លោកស្រីថា គោលដៅសម្រាប់ខ្ញុំគឺធ្វើឱ្យលោកខាងលិចអស្ចារ្យម្តងទៀត ហើយខ្ញុំគិតថាយើងអាចធ្វើវាជាមួយគ្នាបន្តទៀតយ៉ាងស្វាហាប់។

    លោកស្រី​ក៏​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ផ្សព្វផ្សាយ​ការងារ​របស់​រដ្ឋាភិបាល​ខ្លួន​ឯងផងដែរ ដោយបាននិយាយថា “ខ្ញុំមានមោទនភាពក្នុងការអង្គុយនៅទីនេះក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីដែលសព្វថ្ងៃនេះមានស្ថានភាពល្អប្រសើរណាស់ ហើយប្រទេសដែលមានស្ថិរភាព ជាប្រទេសដែលអាចទុកចិត្តបាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment