អ៊ុយក្រែន បានចាប់ផ្តើមយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយទីក្រុងវ៉ាស៊ីនតោន។

កិច្ចព្រមព្រៀងមួយ ដែលបាននឹងឈានដល់ការចុះហត្ថលេខាឆាប់ៗ បង្ហាញថា សហរដ្ឋអាមេរិក នឹងវិនិយោគនៅក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងចំណែកនៃប្រាក់ដែលខ្លួនធ្លាប់ផ្ដល់ឲ្យ ។
កិច្ចព្រមព្រៀងនេះ គឺផ្ដោតទៅលើធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រេង និងឧស្ម័នរបស់អ៊ុយក្រែន ។
ខណទាំងប្រធានាធិបតីអាមេរិក លោក Donald Trump និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio គំរាមដកខ្លួនចេញពីបទឈប់បាញ់នៅអ៊ុយក្រែន ទាំងអស់ រហូតដល់វឌ្ឍនភាពនៃរ៉ែកម្រលេចឡើងជាមុនសិន ៕


ដោយ៖ ពេជ្រ