លោក Tunji Ayoyinka Akeeb គ្រូបង្វឹកវិសាខា បានបង្ហាញចំណាប់អារម្មណ៍មុនពេលប៉ះភ្នំពេញក្រោន នៅល្ងាចនេះថា «ខ្ញុំគិតថា ការប្រកួតល្ងាចនេះ នឹងតឹងតែងខ្លាំង សម្រាប់ពួកយើង ព្រោះភ្នំពេញក្រោន នឹងខំប្រឹងស្ដារមុខមាត់ និងប្រឹងយកលទ្ធផលល្អជូនអ្នកគាំទ្ររបស់គាត់វិញ បន្ទាប់ពីបរាជ័យក្នុងការប្រកួតចុងក្រោយ ហើយចង់ឲ្យអ្នកគាំទ្ររបស់គាត់សប្បាយចិត្តឡើងវិញ ។ ប៉ុន្ដែវិសាខា ដូចគ្នា ពួកយើងមកក្នុងគោលដៅដូចគ្នា យើងនឹងព្យាយាមដណ្ដើម ៣ពិន្ទុ ដូចពួកគាត់ដែរ»។
ក្រុមសេះមាសវិសាខា នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះសិង្ហក្រហមភ្នំពេញក្រោន នៅសប្ដាហ៍ទី២៨ នៃក្របខណ្ឌលីគកំពូលកម្ពុជា នាកីឡដ្ឋានស្មាត អ.អេស.អិនវេលាម៉ោង ១៨:០០នាទី៕
