ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរមកដល់មាតុភូមិវិញហើយកាលពីម្សិលមិញ ក្រោយបញ្ចប់ការប្រកួតជើងទី២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្មើក្រុមម្ចាស់ផ្ទះ Madura United របស់ឥណ្ឌូនេស៊ី ៣-៣ កាលពីម្សិលមិញ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2024/25 បន្ទាប់ពីសរុបលទ្ធផលទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានទទួលជ័យជម្នះ ៦-៣។

វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំង FK Arkadag របស់តួកម៉េនីស្ថាន នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕
