​ពិធីបិទសង្រ្កាន្តចូលឆ្នាំខេត្តបន្ទាយមានជ័យ នៅសួនតេជោឈ្នះ ឈ្នះ

បន្ទាយមានជ័យ ៖ដំណើរ សង្រ្កាន្ត បន្ទាយមានជ័យ រយៈពេល ៤ថ្ងៃ ដែលបាន ប្រារព្ធ ធ្វើ ឡើង នៅ សួន តេជោ ឈ្នះ ឈ្នះ   ក្នុង ក្រុង សិរីសោភ័ណ ដែលមាន បងប្អូន មកចូលរួម កម្សាន្ត សប្បាយយ៉ាង ច្រើន កុះករ ក្នុង ឱកាសបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ ម្សាញ់ ព.ស ២៥៦៩ គ.ស២០២៥ដោយមានការប៉ាន់ប្រម៉ាណប្រហែល ១លាននាក់។ ហើយត្រូវបាបបិទបញ្ចប់ នៅថ្ងៃទី១៧ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី និង លោកជំទាវ។

លោក អ៊ុំ រាត្រី   បានមានប្រសាសន៍ថា ៖រយៈពេល ៤ថ្ងៃ កន្លង មកនេះ ឃេីញថា បងប្អូន មក កម្សាន្ត សប្បាយ រីករាយ យ៉ាងក្រៃលែង ក្រោមម្លប់នៃ សុខសន្តិភាព។ លោក អភិបាល ខេត្ត បន្តថា ក្រៅពីល្បែងប្រជាប្រិយ ក៏មានការរាំលែង រួមជាមួយ   ការបាញ់ទឹក ពពុះសាប៊ូ ប៉ាតម្សៅ ដោយក្រមសីលធម៍ មិនប៉ះពាល់ទាស់ទែងអ្វីឡើយ។ ពិសេស ជាងនេះទៀតក៍មានការចូលរួម តារា ល្បីៗ   មកសំដែង កម្សាន្ត ផងដែរ។ ក្នុង ឱកាសនោះផងដែរ រដ្ធបាលខេត្ត បន្ទាយមានជ័យ   សូមកោតសសើរ និង អរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ   កងកម្លាំង ទាំអស់ ក្នុងការ   ជួយកាពារ រក្សា   សណ្ដាប់ ធ្នាប់   បានយ៉ាងប្រសេីរក្នុង កម្មវិធី ផងដែរ។ ហើយនាឆ្នាំ ២០២៦ រដ្ធបាលខេត្ត នឹងខិតខំអោយ សង្រ្កាន្ត បន្ទាយមានជ័យ កាន់តែ សប្បាយ រីករាយ   អធិកអធម ជាងនេះទៀត។ លោក អភិបាល សូមគោរពប្រគេនជូនពរ ចំពោះ ព្រះសង្ឃ កងកម្លាំង មន្ត្រី រាជការ   ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូមទទួលបាន នូវ សុខភាព ល្អ បរិបូរណ៍ អាយុយឺនយូរ រកទទួលទាន មានបានគ្រប់ៗគ្នា សម្រេច កិច្ចការ អ្វី ដូចបំណងប្រាថ្នាផងចុះ៕

Written by 

Related posts

Leave a Comment