ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលីសកុបកម្មបានបន្តសម្រាប់យប់ទីពីរជាប់ៗគ្នានៅក្នុងរដ្ឋធានី Tbilisi របស់ហ្សកហ្ស៊ី ជាកន្លែងដែលគណបក្សប្រឆាំងបានបរិហារការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កកការចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប។
ដូចថ្ងៃមុនដែរ ក្រុមបាតុករដ៏ច្រើនកុះករបានចុះមកនៅកណ្តាលផ្លូវ Rustaveli នៅល្ងាចថ្ងៃសុក្រ ដើម្បីធ្វើបាតុកម្មនៅខាងក្រៅអគារសភា ខណៈអ្នកចូលរួមខ្លះមានកាន់ពាក្យសន្តិភាព អ្នកខ្លះទៀតបាញ់កាំជ្រួច និងគប់វត្ថុរឹងដាក់ប៉ូលិស។ ក្រុមកុប្បកម្មក៏បានសាងសង់របាំងបណ្តោះអាសន្នតូចៗ និងដុតកន្លែងចាក់សំរាមផងដែរ។
ប្រហែលពាក់កណ្តាលអធ្រាត្រ ប៉ូលីសបានចល័តដើម្បីបំបែកហ្វូងមនុស្សដោយប្រើកាណុងបាញ់ទឹក។ បើតាមក្រសួងមហាផ្ទៃបញ្ជាក់ថាចំណាត់ការនេះគឺជាការឆ្លើយតបទៅនឹងការរំលោភច្បាប់ប្រជុំជាច្រើនដងដោយក្រុមអ្នកតវ៉ា ហើយបន្ទាប់ពីមន្ត្រីពីរនាក់បានរងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សជាច្រើននាក់ត្រូវបានឃុំខ្លួន។
សម្ព័ន្ធនៃគណបក្សប្រឆាំង និងប្រធានាធិបតីគាំទ្រសហភាពអឺរ៉ុបរបស់ហ្សកហ្ស៊ី គឺលោក Salome Zourabichvili បានចាត់ទុករដ្ឋាភិបាលបច្ចុប្បន្នថា ខុសច្បាប់ ហើយបានចោទប្រកាន់គណបក្ស Georgian Dream ដែលជាបក្សកាន់អំណាចថាបានបោកប្រាស់ការបោះឆ្នោតសភាកាលពីខែមុន។
សម្ព័ន្ធនៃគណបក្សប្រឆាំង និងប្រធានាធិបតីគាំទ្រសហភាពអឺរ៉ុបរបស់ហ្សកហ្ស៊ី គឺលោក Salome Zourabichvili បានចាត់ទុករដ្ឋាភិបាលបច្ចុប្បន្នថា ខុសច្បាប់ហើយបានចោទប្រកាន់គណបក្ស Georgian Dream ដែលជាបក្សកាន់អំណាចថាបានបោកប្រាស់ការបោះឆ្នោតសភាកាលពីខែមុន។ នៅក្នុងការបង្ហោះនៅលើ X លោក Zourabichvili បានពណ៌នាការបង្រ្កាបលើក្រុមបាតុករថាជា ការវាយប្រហារយ៉ាងព្រៃផ្សៃ និងមិនអាចទទួលយកបាន។
លោក Mamuka Mdinaradze មេដឹកនាំនៃ Georgian Dream នៅក្នុងសភាបានអះអាងថា គណបក្សប្រឆាំងកំពុងរៀបចំផែនការ រៀបចំកុប្បកម្មដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសមានអស្ថិរភាព។ នាយករដ្ឋមន្ត្រី Irakli Kobakhidze បានការពារការសម្រេចចិត្តផ្អាកការចរចារជាមួយសហភាពអឺរ៉ុបរហូតដល់ឆ្នាំ ២០២៨ ដោយលើកហេតុផលថា ទីក្រុងព្រុចសែលបានប្រើការចរចាដើម្បីជ្រៀតជ្រែកក្នុងនយោបាយហ្សកហ្ស៊ី។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា រយៈពេលពីរឆ្នាំ ក្នុងស្ថានភាពជាបេក្ខជនដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ត្រូវបានគេប្រើជាវិធីសាស្ត្រ blackmail … វាត្រូវតែបញ្ឈប់៕
ដោយ៖ ពេជ្រ