ប្រមុខមូលដ្ឋានយោធាអាមេរិក នៅ Greenland ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីរងការចោទប្រកាន់ពីបទផ្ញើអ៊ីមែល ប្រឆាំងនឹងការរិះគន់របស់អនុប្រធានាធិបតី លោក JD Vance លើប្រទេសដាណឺម៉ាក។

បញ្ជាការប្រតិបត្តិការអវកាសរបស់យោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា លោកស្រី Col Susannah Meyers ត្រូវបានដកចេញពីតួនាទីរបស់លោកស្រី នៅឯមូលដ្ឋានអវកាស Pituffik ដោយសារតែបាត់បង់ទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់លោកស្រី។
អំឡុងទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក កាលពីខែមុន លោក Vance បាននិយាយថា ប្រទេសដាណឺម៉ាក មិនបានធ្វើការងារល្អ សម្រាប់កោះនេះ ហើយមិនបានចំណាយគ្រប់គ្រាន់លើសន្តិសុខ ។
គួរបញ្ជាក់ថា អ៊ីមែល ដែលត្រូវបានចោទប្រកាន់ធ្វើឱ្យខូចខាតដល់ការដឹកនាំរបស់អាមេរិក មិនអាចអត់ឱនទេ៕

ដោយ៖ ពេជ្រ