មន្ត្រីការទូត៖ សំណាងហើយដែលអ៊ីរ៉ង់ ព្រមចរចាជាមួយអាមេរិក​ ទាំងដែលកំពុងរងការគំរាម

អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋឥស្លាម លោក Esmail Baghaei បាននិយាយថា សហរដ្ឋអាមេរិក គួរតែដឹងគុណដែលអ៊ីរ៉ង់ ព្រមចូលតុចរចាជាមួយ ទោះបីជាមានវោហាសាស្ត្រឈ្លានពានឥតឈប់ឈររបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ក៏ដោយ។

លោក Baghaei បានសរសេរនៅលើទំព័រ X ថា ដោយភាពស្មោះត្រង់ យើងកំពុងផ្តល់ឱកាសការទូតពិតប្រាកដមួយ សម្រាប់អាមេរិក។

យោងតាម លោក Baghaei បានឲ្យដឹងថា ជុំទីមួយនៃកិច្ចពិភាក្សារវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១២ ខែមេសា នៅប្រទេសអូម៉ង់។

ទន្ទឹមនោះ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាម និងលោក Steven Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក នឹងដើរតួជាអ្នកចរចាតំណាង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment