ការប្រកួតបាល់ទាត់ពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ជើងទី១ហើយ កាលពីយប់មិញ ខណៈក្រុមភ្ញៀវបិសាចក្រហម Manchester United ប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Lyon ដោយលទ្ធផល ២-២ ។
ចំណែកលទ្ធផលគូផ្សេងទៀតរួមមាន៖ Rangers ០-០ Athletic Club,TottenhamTottenham ១-១ Eintracht Frankfurt និង Bodø/Glimt ២-០ Lazio។ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ខាងមុខនេះដើម្បីស្វែងរកក្រុមឡើងទៅជុំបន្ទាប់៕
