FFC បង្ហាញតារាងកម្មវិធីប្រកួត​ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងវគ្គជម្រុះពាន AFC Women’s Asian Cup

នៅមុននេះផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីតារាងកម្មវិធីប្រកួតរបស់ ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជា ស្ថិតនៅក្នុង Group G ហើយទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូលនេះ។

ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្រាប់ជំនួបបើកឆាកនារីកម្ពុជា ត្រូវប៉ះហុងកុង នាថ្ងៃទី២៩ ខែមិថុនា បន្ទាប់មកប៉ះហ្វីលីពីន ថ្ងៃទី២ ខែកក្កដា និងការប្រកួតចុងក្រោយជួបអារ៉ាប់ប៊ី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment