ក្រោយចាញ់ស្វាយរៀង ​​គ្រូ Madura ៖ ថ្ងៃ​នេះ​យើង​បាន​លេង​ទល់​ជាមួយ​ក្រុម​ដែល​ល្អ​ ​​ប៉ុន្តែពួក​យើង​នៅ​សល់​៩០នាទី​ទៀត

ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង ៣-0 កាលពីយប់មិញ គ្រូ​បង្វឹកក្រុម Madura United ​ លោក Angel Alfredo Vera ​ បាននិយាយ​ថា​ “ថ្ងៃ​នេះ​យើង​បាន​លេង​ទល់​ជាមួយ​ក្រុម​ដែល​ល្អ​ ហើយ​ពួក​គេ​រក​បាន២គ្រាប់​លឿន​មែនទែន​ ពួក​យើង​នៅ​សល់​៩០នាទី​ទៀត​ ដែល​ប្រកួត​នៅ​ក្នុង​ទឹកដី​របស់​យើង​ ដូច្នេះ​យើង​ត្រូវ​លេង​ដើម្បី​អ្នក​គាំទ្រ​របស់​យើង​ ហើយ​យើង​សង្ឃឹម​ថា​យ៉ាង​ហោច​ណាស់​អាច​នឹង​តាម​ស្មើ​លទ្ធផល​នេះ​ ហើយ​ឈ្នះ​ពួក​គេ”។

សូមជម្រាបថា ជំនួបកាត់សេចក្ដីជើងទី២ រវាងក្រុម Madura United និងព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដើម្បី​កំណត់ថា ក្រុមណានឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕

Written by 

Related posts

Leave a Comment