វិធានការសន្តិសុខមួយចំនួន ត្រូវបានរឹតបន្តឹង នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល មុនពេលកិច្ចប្រជុំជុំទី ២ នៃការពិភាក្សារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើង នៅស្ថានអគ្គកុងស៊ុលរុស្ស៊ី។

ក្រុមប៉ូលីសពង្រឹងសន្តិសុខ ត្រូវបានដាក់ពង្រាយតាមដងផ្លូវថ្មើរជើង នៅជិតអគារកុងស៊ុល។ អ្នកសារព័ត៌មានរាប់សិបនាក់ កំពុងរង់ចាំនូវកិច្ចប្រជុំនេះ ដូចគ្នា។
កិច្ចប្រជុំនេះ គណៈប្រតិភូរុស្ស៊ី នឹងត្រូវដឹកនាំដោយឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Alexander Darchiev ខណដែលឧបការីរងទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី លោកស្រី Sonata Coulter នឹងដឹកនាំគណៈប្រតិភូអាមេរិក។
យោងតាមក្រសួងការបរទេសអាមេរិក កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រតិបត្តិការនៃបេសកកម្មការទូតរបស់ប្រទេសទាំងពីរ ខណដែលបញ្ហានយោបាយ និងសន្តិសុខ រួមទាំងវិបត្តិអ៊ុយក្រែន គឺមិនស្ថិតក្នុងរបៀបវារៈនោះទេ ៕

ដោយ៖ ពេជ្រ