លោក Kim Sang-sik គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមដឹកនាំក្រុម ASEAN All-Star ប្រកួតមិត្តភាពទល់នឹងក្រុមយក្សអង់គ្លេស Manchester United នៅថ្ងៃទី២៨ ខែឧសភា នៅពហុកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។
ការសម្រេចឱ្យគ្រូសញ្ជាតិកូរ៉េខាងត្បូងនេះដឹកនាំក្រុម ASEAN All-Star ដើម្បីតតាំងនឹងក្រុមបិសាចក្រហម ដោយសារលោក Kim បានជួយដឹកនាំក្រុមវៀតណាមឈ្នះជើងឯក ASEAN Cup ឆ្នាំ ២០២៤។
ក្រុមកីឡាកររបស់ ASEAN All-Star ដែលត្រូវប្រកួតជាមួយ Man Utd នឹងត្រូវជ្រើសរើសចេញពីក្រុមសមាជិកទាំង១២ក្រុម របស់ AFF។ កីឡាករដែលត្រូវជ្រើសរើស គឺសុទ្ធសឹងជាកីឡាករលំដាប់កំពូលរបស់ក្រុមជម្រើសជាតិនីមួយៗផងដែរ៕
