លេងគ្នាហើយ៖ Xi ប្រកាសយកពន្ធពីអាមេរិក ៨៤ភាគរយ ខណ Trump យកពីចិន លើសពី ១០០ភាគរយ

គណៈកម្មាធិការពន្ធគយក្រោមក្រុមប្រឹក្សារដ្ឋចិនបានឲ្យដឹងថា ប្រទេសចិននឹងកំណត់ពន្ធបន្ថែមលើផលិតផលទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១០ ខែមេសា តទៅ។ វិធានការ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ចិន​ដោយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។

អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិនប្រឆាំងនឹងគោលនយោបាយសម្លុតគំរាមកំហែងដែលធ្វើឡើងដោយសេតវិមាន ហើយប្រកាសថានឹងមិនពិគ្រោះយោបល់ពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment