បុគ្គលិកនៅរោងចក្រថាមពលកំដៅអ៊ុយក្រែន កំពុងជួសជុលឧបករណ៍ដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ខណរដូវរងាឈានចូលមកដល់។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រោងចក្រថាមពលទាំងអស់ទូទាំងប្រទេសអ៊ុយក្រែន ត្រូវបានកំណត់គោលដៅវាយប្រហារតាមអាកាសដោយកងកម្លាំងរុស្ស៊ី ។
លោក Oleksandr ប្រធាននាយកដ្ឋានគ្រប់គ្រងផលិតកម្មថាមពល បានប្រាប់ឲ្យដឹងថា នេះគឺជាជីវិតរបស់យើងឥឡូវនេះ។ បុគ្គលិកនៅរោងចក្រថាមពលកំដៅ កំពុងចាប់ផ្ដើមដំណើរការជួសជុល។ ខណលោក ក៏បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពបន្ថែមទៀតផងដែរ ។
ការវាយប្រហាររបស់រុស្ស៊ី ម្តងហើយម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យថាមពលអ៊ុយក្រែន ដែលជារឿយៗបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូ បានបើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំមួយ ខណអាជ្ញាធរអ៊ុយក្រែន កត់ត្រាយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជិត ២០០ គ្រឿង កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលដល់មនុស្សជាងមួយលាននាក់ ៕
ដោយ៖ ពេជ្រ