មេដឹកនាំសហភាពអឺរ៉ុប ប្រកាសមិនយកពន្ធលើមុខទំនិញឧស្សាហកម្មមកពីអាមេរិក

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងថា ទីក្រុងព្រុចសែល មានឆន្ទៈក្នុងការចរចាកិច្ចព្រមព្រៀងថ្មីមួយស្តីពីពន្ធគយជាមួយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោកDonald Trump បានទះកំផ្លៀងប្លុកជាមួយនឹងពន្ធ ២០% ដែលនឹងចូលជាធរមាននៅថ្ងៃពុធស្អែកនេះ។

លោកស្រី von der Leyen បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា យើងបានផ្តល់ជូននូវពន្ធសូន្យសម្រាប់ទំនិញឧស្សាហកម្មអាមេរិក។ លោកស្រីថា អឺរ៉ុបតែងតែត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងដ៏ល្អ ដូច្នេះយើងរក្សាវានៅលើតុជានិច្ច។

ការ​ផ្តល់​ជូននូវពន្ធសូន្យ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ប្រទេស​លុចសំបួ។  

យោងតាម ​​Reuters ផ្សាយថា ការសម្រេចចិត្តខាងលើនេះគឺមានន័យថាប្លុកនេះនឹងផ្តល់អាទិភាពដល់ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនជាជាងចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្ម។

 ប្រធានគណៈកម្មាការសហភាពអឺរ៉ុបបាននិយាយថា ប្លុកមានវិធានការផ្សេងទៀតនៅក្នុងកញ្ចប់នៃការចរចានោះ ប្រសិនបើភាគីទាំងសងខាងបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយនោះ។លោកស្រី​បាន​ថ្លែង​ថា​ “យើង​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​តាម​រយៈ​វិធានការ​តបត​ និង​ការពារ​ផលប្រយោជន៍​របស់​យើង​ផង​ដែរ​ ប្រសិនការចរចាបរាជ័យ”។

ការថ្លែងរបស់លោកស្រីត្រូវបានបន្ទរដោយស្នងការសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ចលោក Maros Sefcovic ដែលលោកបានបញ្ជាក់នៅលើ X ថា ប្លុកនេះគឺបានត្រៀមខ្លួនជាស្រេចក្នុងការចរចានៅពេលណាដែលដៃគូអាមេរិករបស់យើងនៅបើកភ្លើងខៀវ។ ប៉ុន្តែក៏កំពុងបន្តការងាររបស់ខ្លួនលើវិធានការតបតផងដែរ ព្រោះយើងមិនអាចនៅស្ងៀមនោះទេ។

រដ្ឋបាលលោក Trump ពីមុនបានណែនាំពន្ធនាំចូល ២៥% លើដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុប។លោកប្រធានាធិបតី​អាមេរិក​ក៏បាន​បង្ហាញ​ភាពត្រឹមត្រូវ​ចំពោះ​គោលនយោបាយ​នេះ​ដោយ​និយាយ​ថា​វា​កំពុង​កំណត់​គោលដៅ​ប្រទេស​ដែល​​ពួកគេ​ដាក់​របាំង​ខ្ពស់​សម្រាប់​ទំនិញ​អាមេរិក។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានអនុវត្តការយកពន្ធលើការនាំចូលដែលមានចាប់ពី ១០% ទៅ ៥០% លើប្រទេសជាង ២០០ដែលខ្លួនយល់ថាកំពុងចូលរួមក្នុងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌សម្រាប់អាមេរិក។

 កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពន្ធគយកំពុងដំណើរការ ហើយត្រូវបានគេសន្មត់ថាផ្តល់ផលចំណេញសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់សហរដ្ឋអាមេរិក។  នៅថ្ងៃបន្ទាប់ លោក Trump បានចោទប្រកាន់សហភាពអឺរ៉ុបថាបានប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកដ៏អាក្រក់។ លោកបន្ថែមថាទីក្រុងព្រុចសែលមានឆន្ទៈក្នុងការកម្ចាត់ពន្ធឥឡូវនេះ។ លោកបញ្ជាក់បន្ថែម​ថា សម្បទាន​ដែល​ផ្តល់​ដោយ​ប្លុកនេះ​មិនទាន់​គ្រប់គ្រាន់​នោះទេ។

លោក Trump បាននិយាយថា “វាមិនត្រឹមតែពន្ធប៉ុណ្ណោះទេ វាមិនមែនជាពន្ធរូបិយវត្ថុទេ”។ លោកថា អាជ្ញាធរសហភាពអឺរ៉ុបបង្កើតច្បាប់ និងបទប្បញ្ញត្តិដែលត្រូវបានរចនាឡើងសម្រាប់ហេតុផលមួយដែលអ្នកមិនអាចលក់ផលិតផលរបស់អ្នកនៅក្នុងប្រទេសទាំងនោះ ហើយយើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងបន្តទៀតនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment