ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ បានធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយរដ្ឋបាលប្រធានាធិបតីលោក Donald Trump ប៉ុន្មានថ្ងៃបន្ទាប់ពីយោធាចិន បញ្ចប់ការធ្វើសមយុទ្ធ ជុំវិញកោះនេះ។

កាលពីដើមសប្តាហ៍នេះ យោធារបស់ប្រទេសចិន បានបញ្ចប់ការសមយុទ្ធរយៈពេល ២ ថ្ងៃ ជុំវិញកោះតៃវ៉ាន់ ដែលក្នុងនោះមានការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ នៅសមុទ្រចិនខាងកើត ផងដែរ។
ទោះជាយ៉ាងណា តៃវ៉ាន់ បានថ្កោលទោសចិន ដែលធ្វើសមយុទ្ធនេះ។ ខណ សហរដ្ឋអាមេរិក ក៏បានថ្កោលទោសសមយុទ្ធចុងក្រោយបំផុត កាលពីដើមសប្តាហ៍នេះរបស់ចិន ផងដែរ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ចិន បានចាប់ផ្ដើមសមយុទ្ធដ៏ក្ដៅគគុកមួយក្បែរនឹងឆ្នេរសមុទ្រតៃវ៉ាន់ ដោយបញ្ជូននាវា និងយន្តហោះជាច្រើន ទៅចូលរួម៕


ដោយ៖ ពេជ្រ