សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញគ្រូបង្វឹកថ្មីសញ្ជាតិបារាំងលោក Nicolas-Charles Grezault ចូលមកកាន់តំណែងជាគ្រូបង្វឹកអភិវឌ្ឍន៍ដល់យុវជនសាលាបាល់ទាត់ជាតិបាទី ក្នុងរយៈពេល២ឆ្នាំ។
លោកជាគ្រូបាល់ទាត់មានបទពិសោធន៍ និងជាគ្រូយុវជនកម្រិតខ្ពស់(Youth Elite Coach) លោកបានបង្ហាញខ្លួនការងារអាជីពជាលើកដំបូងជាមួយសហព័ន្ធបាល់ទាត់លុចសំបួរហ្គ(Luxemburgish) និងបានបន្តអាជីពរបស់ខ្លួននៅជាមួយក្រុមជម្រើសជាតិយុវជនផ្សេងៗអស់រយៈពេលជាង ៩ ឆ្នាំ។ មានវិញ្ញាបនបត្រជាគ្រូបាល់ទាត់ដែលមានអាជ្ញាប័ណ្ណ UEFA Pro Licence។ នៅចុងបញ្ចប់នៃរដូវកាល 2013-14, ត្រូវបានតែងតាំងជា អ្នកជំនួយការក្រុមជម្រើសជាតិឈុតធំ(A team) របស់ជម្រើសជាតិលុចសំបួរហ្គ។
នៅឆ្នាំ 2021 គឺជាការចាប់ផ្តើមអាជីពជាមួយក្លឹប Union Titus Pétange ហើយបានបន្តអាជីពរបស់ខ្លួនជាគ្រូបង្គោលក្រុមជម្រើសជាតិយុវជន និងដឹកនាំក្រុមក្នុងការប្រកួតជម្រុះនានា របស់ UEFA Youth Competitions។ កំឡុងអាជីព, ក៏បានសម្រេចលទ្ធផលជាច្រើនជាមួយក្រុមជម្រើសជាតិលុចសំបួរហ្គ និងមានបទពិសោធន៍ល្អក្នុងការអភិវឌ្ឍទេពកោសល្យក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់ ដែលនាំឲ្យកីឡាករល្បីៗជាច្រើនបានទៅលេងនៅក្លឹបធំៗក្នុងអឺរ៉ុប៕
