អ្នកនាំពាក្យរដ្ឋាភិបាលបារាំងប្រចាំ EU បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះពីការត្រៀមខ្លួនជាស្រេច សម្រាប់សង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ហើយគ្រោងនឹងគំរាមកំហែងដល់សេវាកម្មអនឡាញ ដើម្បីឆ្លើយតបទៅនឹងពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ ។

លោកស្រី Sophie Primas បានបង្ហាញពីការព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់ខ្លាំង លើផលិតកម្ម។
លោកស្រី បានបន្ថែមថា យើងមានអ្វីគ្រប់ប្រភេទ ហើយយើងបានត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមពាណិជ្ជកម្មនេះ។ បន្ទាប់មកយើងនឹងពិនិត្យមើលថាតើយើងអាចគាំទ្រឧស្សាហកម្មផលិតកម្មរបស់យើងយ៉ាងដូចម្តេច ។
លោកស្រី បន្តថា លោក Trump គិតថាគាត់គឺជាម្ចាស់នៃពិភពលោក ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ត្រាំ បានប្រកាសយកពន្ធទៅវិញទៅមកពីបណ្ដាលប្រទេសទូទាំងពិភពលោក ដោយថានេះជាវិធានការមួយដែលធ្វើឲ្យអាមេរិក ទទួលបានផលចំណេញខ្លះ៕

ដោយ៖ ពេជ្រ