​បទវិភាគ៖ប្រសិនបើ “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”មិនបញ្ឈប់ការបង្ករឿងហេតុ នោះការដាក់ទណ្ឌកម្មក៏មិនបញ្ឈប់ដែរ

កាលពីថ្ងៃទី២ខែមេសា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធឈ្មោះ “ផ្គរច្រកសមុទ្រ-២០២៥A”នៅដែនសមុទ្រភាគកណ្តាលនិងភាគខាងត្បូងនៃច្រកសមុទ្រតៃវ៉ាន់ ដោយផ្តោតលើការពិនិត្យប័ណ្ណសម្គាល់អត្តសញ្ញាណ ព្រមាននិងបណ្តេញ ស្ទាក់ចាប់និងឃាត់ខ្លួនជាដើម ដើម្បីត្រួតពិនិត្យពីសមត្ថភាពគ្រប់គ្រងតាមតំបន់ រួមគ្នាបិទខ្ទប់និងគ្រប់គ្រង និងវាយប្រហារដោយចំគោលដៅជាដើម ។ តាមការទម្លាយនៃឥស្សរជនភាគីយោធាឱ្យដឹងថា ចំណុចលេចធ្លោធំបំផុតនៃសមយុទ្ធឈ្មោះ“ផ្គរច្រកសមុទ្រ-២០២៥A”លើកនេះគឺ កងទ័ពជើងគោកនៃយុទ្ធភូមិភាគខាងកើតបានអនុវត្តសមយុទ្ធបាញ់គ្រាប់ពិតពីចម្ងាយឆ្ងាយនៅលំហសមុទ្រពាក់ព័ន្ធនៃសមុទ្រខាងកើត ហើយវាយប្រហារដោយចំគោលដៅទៅលើគោលដៅសិប្បនិម្មិតដូចជាកំពង់ផែដ៏សំខាន់និងសំណង់ថាមពលជាដើមដែលទទួលបានប្រសិទ្ធភាពតាមការប៉ាន់ប្រមាណ ។

នេះជាការឆ្លើយតបវិញដ៏ខ្លាំងក្លាម្តងទៀតដែលសំដៅចំពោះពាក្យសម្តីដ៏ព្រហើននិងទង្វើភេរវកម្មបៃតងនិងស្វែងរកភាពឯករាជ្យរបស់បុគ្គលឈ្មោះវីលៀម ឡៃ ។ លោក Chen Guiqing អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវតំបន់តៃវ៉ាន់នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមរបស់ចិនបានលើកឡើងថា សមយុទ្ធឈ្មោះ “ផ្គរច្រកសមុទ្រ-២០២៥A”គឺកាន់តែផ្តោតលើការវាយប្រហារដោយចំគោលដៅ កាន់តែយកចិត្តទុកដាក់ដល់ការប្រយុទ្ធដោយសហការគ្នា និងធ្វើឱ្យការបិទខ្ទប់និងគ្រប់គ្រងមានភាពកាន់តែលេចធ្លោ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំនិងសមត្ថភាពដ៏ខ្លាំងក្លារបស់ចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីតាមរយៈកម្លាំងផ្គរលាន់ដ៏ខ្លាំងក្លា ។

កាលពីថ្ងៃទី១៣ខែមីនាឆ្នាំនេះ បុគ្គលឈ្មោះ វីលៀម ឡៃមិនត្រឹមតែបានឃោសនាបំប៉ោងម្តងទៀតពីគំនិតខុសឆ្គងស្តីពីការបំបែកបំបាក់ជាតិប៉ុណ្ណោះទេ ថែមទាំងក៏កំណត់មហាដីគោកនៃប្រទេសចិនជា “កម្លាំងអរិភាពក្រៅប្រទេស”ដែរ ហើយដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ដែលប៉ុនប៉ងកាត់ផ្តាច់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រដោយគ្រប់ជ្រុងជ្រោយ ។ មហាដីគោកនៃប្រទេសចិនចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លា និងដាក់ទណ្ឌកម្មយ៉ាងមុតមាំទៅលើកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជាការគាំពារកិត្យានុភាពនៃរដ្ឋធម្មនុញ្ញ ហើយក៏ជាសកម្មភាពជាក់ស្តែងសម្រាប់អនុវត្តច្បាប់ដូចជា《ច្បាប់ស្តីពីការប្រឆាំងការបំបែកបំបាក់ជាតិ》និង《ច្បាប់ការពារជាតិ》ជាដើម វាគឺសមហេតុផលនិងស្របច្បាប់ ។

បច្ចុប្បន្ននេះ លើមូលដ្ឋានគោលការណ៍ចិនតែមួយ មានប្រទេសចំនួន១៨៣លើពិភពលោកបានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ។ រីឯអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ត្រូវបានមហាសន្និបាតសុខភាពពិភពលោកបដិសេធក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ហើយក៏បានបាត់បង់អ្វីដែលហៅថា “ប្រទេសចងសម្ព័ន្ធផ្លូវទូត”ចំនួន១០ជាបន្តបន្ទាប់ផងដែរ ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ មហាដីគោកនៃប្រទេសចិនដាក់ទណ្ឌកម្មយ៉ាងមុតមាំចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺបានបង្ហាញពីស្មារតីនៃសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិ ហើយក៏សមស្របនឹងគំនិតឯកភាពរួមលើផ្ទៃអន្តរជាតិដែរ ។

បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន អ្នកណាឃោសនាបំប៉ោងពី “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺប៉ុនប៉ងធ្វើការបំបែកបំបាក់ អ្នកណាគាំទ្រ“កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន អ្នកណាបណ្តែតបណ្តោយឱ្យ “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺបំផ្លាញស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ។ ប្រទេសចិនដាច់ខាតមិនអនុញ្ញាតឱ្យអ្នកណាឬកម្លាំងណាមួយមកបំបែកបំបាក់តំបន់តៃវ៉ាន់ឱ្យចេញពីប្រទេសចិន ទោះតាមទម្រង់ណាមួយក៏ដោយ ៕

Written by 

Related posts

Leave a Comment