​ផ្លូវការ! Haaland នឹងត្រូវអវត្តមាន​ដល់​ទៅ៧ សប្តាហ៍​ដោយសារ​របួស​កជើង

​ខ្សែប្រយុទ្ធជួរមុខក្លិបមេឃខៀវ Manchester City កីឡាករ Erling Haaland នឹងត្រូវសម្រាកព្យាបាលរបួសកជើងដល់ទៅ ៧សប្តាហ៍  ពោលគឺនៅជិតចុងបញ្ចប់រដូវកាលឆ្នាំ២០២៤-២៥ នេះតែម្តង។ ​

​កីឡាករសញ្ជាតិន័រវេស វ័យ ២៤ឆ្នាំរូបនេះ ត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗផងដែរនៅនាទី៦១ ក្រោយពេលជួបបញ្ហារបួសជង្គង់ជាទម្ងន់នេះ ក្នុងប្រកួត FA Cup នាសប្តាហ៍មុនទល់នឹង AFC Bournemouth ដែលពួកគេបានយកឈ្នះ ២-១ ដើម្បីឡើងវគ្គ ៤ក្រុមចុងក្រោយផងដែរ។

គ្រូបង្វឹក លោក Pep Guardiola បានថ្លែងថា «ក្រុមវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា Haaland នឹងត្រូវអវត្តមានយ៉ាងហោចណាស់ចាប់ពី ៥-៧សប្តាហ៍ឯណោះ។ ខ្ញុំសង្ឃឹមថា រូបគេនឹងជាសះស្បើយទាន់ពេលនាចុងរដូវកាល និងអាចលេងបាននៅ Club World Cup។ បញ្ហាកីឡាកររបួស វាស្ទើរតែកើតឡើងជារៀងរាល់ឆ្នាំ ជៀសមិនផុតឡើយ»៕

Written by 

Related posts

Leave a Comment