Zelensky មិនទទួលស្គាល់ជំនួយអាមេរិកណាមួយ ជាបំណុលទេ

លោកប្រធានាធិបតី Vladimir Zelensky បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ុយក្រែន បដិសេធ សម្រាប់អ្វីដែលថាជំនួយយោធា នាពេលកន្លងមកដែលសហរដ្ឋអាមេរិក បញ្ជូនមកថាជាបំណុលនោះទេ។

យោងតាម សារព័ត៌មាន Pravda របស់អ៊ឺរ៉ុប បានរាយការណ៍ថា សេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ស្តីពីធនធានរ៉ែកម្រ ចែងថាទីក្រុងគៀវ គួរតែផ្តល់សំណងសម្រាប់ជំនួយទាំងអស់ដែលអាចលើសពី ១២០ ពាន់លានដុល្លារ។

ជាមួយគ្នានោះ លោក Zelensky បានលើកឡើងថា អ៊ុយក្រែន បានទទួលសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីស្តីពីធនធានធម្មជាតិពីសហរដ្ឋអាមេរិក ដែលខុសពីកិច្ចព្រមព្រៀងមុនៗ។ តែអ៊ុយក្រែន នឹងមិនទទួលស្គាល់ជំនួយយោធារបស់សហរដ្ឋអាមេរិកជាបំណុលទេ ។

លោក​ បាន​បន្ថែម​ថា យើង​អរគុណ​ចំពោះ​ការ​គាំទ្ររាល់ជំនួយអាមេរិក ប៉ុន្តែ​សូមជម្រាបថាវា​មិន​មែន​ជា​របស់កម្ចី​ណាមួយនោះទេ។

គួរបញ្ជាក់ថា កំណែមុននៃកិច្ចព្រមព្រៀងរ៉ែនេះ មិនត្រូវបានចុះហត្ថលេខាទេ ដោយសារតែការឈ្លោះប្រកែកគ្នាដោយពាក្យសំដីរវាង លោក Zelensky និងមេដឹកនាំអាមេរិក នៅសេតវិមាន។ គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងដោយទីក្រុងគៀវ ខណដែលខ្លួនព្យាយាមធ្វើឱ្យប្រាកដថា ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បន្តផ្តល់ជំនួយដល់ខ្លួន៕

ដោយ៖ ពេជ្រ                          

Written by 

Related posts

Leave a Comment