មេបក្សប្រឆាំង៖ បាតុកម្មកក្រើកប្រទេសទួរគី ប៉ុន្តែលោក Erdogan ព្យាយាមបិទបាំងថាមិនមានអ្វីកើតឡើងទេ

លោក Ozgur Ozel មេដឹកនាំគណបក្សសាធារណៈរដ្ឋ ដែលជាបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសទួរគី បាននិយាយថា មនុស្សប្រមាណ ២១០,០០០ នាក់ កំពុងប្រមូលផ្តុំគ្នាតវ៉ាមួយនៅក្នុងឧទ្យាន Sarachane នៃទីក្រុងអ៊ីស្តង់ប៊ុល ដែលមានទីតាំងនៅទល់មុខអគាររដ្ឋបាលក្រុង កាលពីថ្ងៃសុក្រ។

លោក Ozel បានបន្ថែមថា លោកប្រធានាធិបតី Recep Tayyip Erdogan អះអាងថា មិនមានការតវ៉ានៅកន្លែងណាមួយនៅក្នុងប្រទេសទួរគី នោះទេ ស្របពេលដែលមនុស្ស ប្រមាណ ២១០,០០០ នាក់ កំពុងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មកក្រើកប្រទេស។

ការប្រមូលផ្តុំ និងការដង្ហែក្បួនគាំទ្រអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលត្រូវបានឃុំខ្លួន ធ្វើឡើងនៅក្នុងទីក្រុងអង់ការ៉ា និងទីក្រុងមួយចំនួនទៀតរបស់ទួរគី។ នៅ​ទីក្រុង​អង់ការ៉ា មនុស្ស​រាប់​ពាន់​នាក់​ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​តំបន់ Guvenpark ។

ការប្រមូលផ្តុំគ្នា កំពុងដំណើរការដោយសន្តិវិធី បើទោះបីជាមានការប៉ះទង្គិចគ្នាជាបណ្តើរៗជាមួយប៉ូលិស ត្រូវបានរាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុង Izmir ជាកន្លែងដែលប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក រួមទាំងការឃាត់ខ្លួនក្រុមបាតុករដែលឈ្លានពាន ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment