រយៈពេលតែ ៧២ ម៉ោង អ៊ីស្រាអែល វាយ​​ប្រហារហ្គាហ្សា ស្ទើរមិនដកដង្ហើម សម្លាប់មនុស្សជិត ៦០០ នាក់

ប្រជាជនប៉ាឡេស្ទីនជិត ៦០០ នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្រ្ទីប ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ បន្ទាប់ពីរំលោភលើបទឈប់បាញ់ ដែលនៅមានសុពលភាព។

ចំនួនអ្នកស្លាប់បន្តកើនឡើង ខណដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការវាយលុកដីកាន់តែខ្លាំងឡើង។

យោងតាមទូរទស្សន៍ Qatar Al Jazeera TV បានរាយការណ៍ថា ចំពេលមានការទម្លាក់គ្រាប់បែកជាថ្មី យោធាអ៊ីស្រាអែល បើកការលុកលុយនៅភាគខាងត្បូងទីក្រុង Rafah ខណពេលដែលការវាយលុកលើដីលើកទី ២ ធ្វើឡើងលើទីក្រុង Beit Lahia ភាគខាងជើងនៃតំបន់ប៉ាឡេស្ទីន។

កាលពីថ្ងៃទី ១៨ ខែមីនា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីទៅលើតំបន់ជុំវិញនៃហ្គាហ្សាស្ទ្រីប។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បញ្ជាក់ថា នេះក៏ដោយសារចលនារ៉ាឌីកាល់ប៉ាឡេស្ទីន បានច្រានចោលសំណើដែលដាក់ចេញក្នុងកិច្ចចរចាដោយអ្នកសម្របសម្រួល និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក  Steven Witkoff ដោយលើកឡើងថា គោលដៅនៃប្រតិបត្តិការនៅតំបន់ហ្គាហ្សា គឺការដោះលែងចំណាប់ខ្មាំងទាំងអស់។ ចលនានេះ ក៏បាន​បន្ទោស​អ៊ីស្រាអែល និង​អាមេរិក​ ចំពោះ​ការ​ចាប់ផ្តើម​អរិភាព​ឡើងវិញ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment