ជំនួយការរបស់លោកប្រធានាធិបតី Vladimir Zelensky បានបង្ហាញពីការបារម្ភ ជុំវិញដែលថាលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមលើការផ្ទេរតំបន់ Odessa ទៅឲ្យប្រទេសរុស្ស៊ី ។

យោងតាម កាសែត The New York Times បានកត់សម្គាល់ថា លោក Trump ធ្លាប់បង្ហើបនឹងពិភាក្សារឿងទឹកដី តទល់នឹងលោក Putin ផងដែរ។
របាយការណ៍កាសែត បន្ថែមថា ប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់ពីតំបន់ជាក់លាក់ណាមួយដែលលោក កំពុងសំដៅទៅលើនោះទេ ប៉ុន្តែសេតវិមានបញ្ជាក់រួចហើយថា ប្រទេសរុស្ស៊ី នឹងព្យាយាមយកតំបន់ដែលទាហានខ្លួនកាន់កាប់។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការលោក Vladimir Zelensky ធ្លាប់លើកឡើងថា ពួកគេមានការព្រួយបារម្ភថា លោក Trump អាចនឹងផ្តល់ភាពរីករាយដល់បំណងប្រាថ្នាផ្សេងទៀតរបស់លោក Putin សម្រាប់ទឹកដីអ៊ុយក្រែន ប្រហែលជារួមទាំងកំពង់ផែដ៏សំខាន់នៃ Odessa ៕

ដោយ៖ ពេជ្រ