គម្រោងអភិវឌ្ឍន៍ទំនប់សន្តរស្ទាក់ទឹកភូមិគៀនតាស៊ីវឃុំស្វាយយាជាង៧លានម៉ែត្រនឹង បញ្ចប់ការងារសាងសង់នៅអំទ្បុងខែមេសាខាងមុខ

ខេត្តស្វាយរៀង៖ទំនប់សន្តរស្ទាក់ទឹកអាងគៀនតាស៊ីវ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាគម្រោងអភិវឌ្ឍន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធប្រពន្ធ័ធារាសាស្រ្តរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានត្រៀបបញ្ចប់ការងារសាងសង់នៅពេលខាងមុខនេះបន្ទាប់ពីដំណើរការស្ថាបនារយៈពេល៣ឆ្នាំជាប់ៗគ្នា។

ជុំវិញការងារស្ថាបនាទំនប់សន្តរស្ទាក់ទឹក តំណាងពលរដ្ឋឃុំស្វាយយា បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដែលសម្ដេចបានគិតគូរពីជីវភាពរបស់ពលរដ្ឋតាមរយៈកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ពិសេសប្រព័ន្ធធារាសាស្ត្រដែលជាចំណែកមួយជួយជំរុញដល់កសិករក្នុងការលើកកម្ពស់ជីវភាពតាមរយៈបង្កបង្កើតផលស្រូវបន្លែនិងចិញ្ចឹមសត្វ ។

លោកគឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងបានឲ្យដឹងថា ប្រព័ន្ធទំនប់សន្តរស្ទាក់ទឹកគៀនតាស៊ីវ បន្ទាប់ពីក្រុមការងារសាងសង់រួចអាងមានវិសាលភាពផ្ដល់ទឹកឲ្យពលរដ្ឋបង្ករបង្កើនផលបានចំនួន២ឃុំ ៩ភូមិ ក្នុងនោះទឹកធានាផ្គត់ផ្គង់អោយកសិករធ្វើស្រែនៅក្នុងរដូវវស្សាបានចំនួន២ពាន់៤៧៣ហិចតា  និងនៅរដូវប្រាំងបានចំនួន២៨០ហិចតា  រួមនិងបម្រើបម្រាស់ការងារដាំដំណាំរួមផ្សំ និងសត្វផឹងផងដែរ ។


ទំនប់សន្តរស្ទាក់ទឹកគៀនតាស៊ីវជាង៧លានម៉ែត្រគូ​ប ត្រៀមបញ្ចប់ការងារសាងសង់នៅប៉ុន្មានខែមេសាខាងមុខនេះហើយទំនប់សន្តរស្ទាក់ទឹកអាងគៀនតាស៊ីវ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រពន្ធ័ធារាសាស្រ្តរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានត្រៀមបញ្ចប់ការងារសាងសង់នៅពេលខាងមុខនេះបន្ទាប់ពីដំណើរការស្ថាបនារយៈពេល៣ឆ្នាំជាប់ៗគ្នា។

លោកសុខ សំអន មេឃុំស្វាយយា ស្រុកស្វាយជ្រំ បានកាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះអោយដឹងថា អាងស្តុបទឹកគៀនតាស៊ីវ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ហើយអាងនេះបន្ទាប់ពី ក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម បញ្ចប់ការងារសាងសង់មានវិសាលភាពអាចស្តុបទឹកប្រមាណជាង ៧លានម៉ែត្រគីបសម្រាប់ផ្ដល់ឲ្យពលរដ្ឋធ្វើការងារបង្កបង្កើតផលទាំងប្រាំង និង វស្សា នៅក្នុងភូមិសាស្ត្រនេះដោយគ្មានកង្វល់ពីការកង្វះទឹកប្រើប្រាស់លើការងារបង្កបង្កើតផលស្រូវ បន្លែ និងសត្វ ខណះដែល ឃុំស្វាយយា ជាឃុំ នៅឆ្ងាយពីសាលាស្រុក និងសាលាខេត្តស្វាយរៀង។

ជុំវិញការងារស្ថាបនាទំនប់សន្តរស្ទាក់ទឹក តំណាងពលរដ្ឋឃុំស្វាយយា បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដែលសម្ដេចបានគិតគូរពីជីវភាពរបស់ពលរដ្ឋតាមរយៈកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ពិសេសប្រព័ន្ធធារាសាស្ត្រដែលជាចំណែកមួយជួយជំរុញដល់កសិករក្នុងការលើកកម្ពស់ជីវភាពតាមរយៈបង្កបង្កើតផលស្រូវបន្លែនិងចិញ្ចឹមសត្វ ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងបានបន្តទៀតថា ប្រព័ន្ធទំនប់សន្តរស្ទាក់ទឹកគៀនតាស៊ីវ បន្ទាប់ពីក្រុមការងារសាងសង់រួចអាងមានវិសាលភាពផ្ដល់ទឹកឲ្យពលរដ្ឋបង្ករបង្កើនផលបានចំនួន២ឃុំ ៩ភូមិ ក្នុងនោះទឹកធានាផ្គត់ផ្គង់អោយកសិករធ្វើស្រែនៅក្នុងរដូវវស្សាបានចំនួន២ពាន់៤៧៣ហិចតា  និងនៅរដូវប្រាំងបានចំនួន២៨០ហិចតា  រួមនិងបម្រើបម្រាស់ការងារដាំដំណាំរួមផ្សំ និងសត្វផឹងផងដែរ ។គឹមសេង

Written by 

Related posts

Leave a Comment