Trump ហួសចិត្តហើយថាណាតូ មិនគួរចាយលើអ៊ុយក្រែន ដល់ថ្នាក់នេះទេ

ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ថា អរិភាពក្នុងប្រទេសអ៊ុយក្រែន សំខាន់គឺជាសង្រ្គាមដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថាណាតូ (NATO) កំពុងធ្វើប្រឆាំងនឹងប្រទេសរុស្ស៊ី ។

លោក​ Trump បាន​លើកឡើង ​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អៀរឡង់ លោក Micheal Martin ។

លោក បន្ថែមថា កន្លងមក ប្លុកនេះ ទទួលចំណូលរាប់ពាន់លានដុល្លារ ហើយណាតូ ក៏រឹងមាំ។ ប៉ុន្ទេ បច្ចុប្បន្ន ណាតូ ចំណាយប្រាក់យ៉ាងច្រើន ចាយលើសង្រ្គាមដ៏អាក្រក់នេះ ។

លោក​ប្រធានាធិបតី​ បន្ត​ថា​ លោក ពិតជាសោកស្ដាយ​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដូច្នេះ​។

នៅពេលសួរថាតើអនាគតអាមេរិក ជាមួយអង្គការណាតូយ៉ាងណា លោក Trump ឆ្លើយថា ណាតូ ត្រូវតែប្រព្រឹត្តចំពោះអាមេរិក ដោយយុត្តិធម៌ ទាក់ទងនឹងការចំណាយជាដើម។

ទន្ទឹមនោះ លោក ក៏បានសន្យាធ្វើ​សេចក្តី​ថ្លែងការណ៍​ជាក់លាក់​មួយ​ថា លោក នឹង​មិន​ពាក់ព័ន្ធ​នឹង​អង្គការ​ណាតូ​ទៀតទេ ដរាបណា ណាតូ បង់ប្រាក់ឲ្យអាមេរិក វិញមួយចំនួន ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment