លោក Netanyahu ច្រឡោត និងទះតុខ្លាំងៗក្នុងសវនាការ​​កាត់ទោសលោក រឿងពុករលួយ​

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្រែកខ្លាំងៗនិងទះតុក្នុងអំឡុងពេលសវនាការពាក់ព័ន្ធអំពើពុករលួយរបស់លោកនៅទីក្រុង Tel Aviv កាលពីថ្ងៃពុធ។

លោក Netanyahu បានបង្ហាញខ្លួននៅក្នុងតុលាការស្រុក Tel Aviv ដើម្បីការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទពុករលួយជាលើកទី ១៧ ចាប់តាំងពីការបន្តសវនាការរបស់គាត់នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។

យោងតាមកាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Yedioth Ahronoth បានឲ្យដឹងថា លោក Netanyahu បានស្រែកឮខ្លាំងៗហើយបានទះតុក្នុងអំឡុងពេលសម័យប្រជុំនៃសវនាការ ប៉ុន្តែត្រូវបានចៅក្រមព្រមានឱ្យបន្ថយសំឡេងនិងហាមទះតុ។

 លោកស្រែកថា ពួកគេ (ចៅក្រម) ដាក់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំឲ្យឆ្លងកាត់ច្រកទ្វារនរក។ ខ្ញុំចង់ចំណាយពេលពីរបីនាទីទៀត ដើម្បីបង្ហាញថានេះ (ការចោទប្រកាន់) គឺមិនទំនងទាល់តែសោះ ហើយខ្ញុំមានសិទ្ធិការពារខ្លួនខ្ញុំ។ លោក Netanyahu បានស្រែក និងគប់លើតុលាន់ឮខ្លាំងៗបន្ថែមទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបង្ហាញខ្លួនពីរដងនៅចំពោះមុខតុលាការ ដើម្បីការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ អំពើពុករលួយហើយគាត់គ្រោងនឹងបង្ហាញខ្លួននៅក្នុងវគ្គប្រាំពីរបន្តទៀត។

លោក Netanyahu ប្រឈមមុខនឹងករណីចោទប្រកាន់ចំនួនបីដាច់ដោយឡែកពីគ្នានៃអំពើពុករលួយដែលបានដាក់ក្នុងឆ្នាំ ២០១៩ប្រឆាំងនឹងគាត់។ លោកត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត។ ប៉ុន្តែលោក​បដិសេធ​រាល់​ការ​ប្រព្រឹត្ត​ខុសទាំងនោះ ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​រឿង​មិន​ពិតនិងមានចរិកនយោបាយ។

 លោក Netanyahu ដែលការកាត់ក្តីរបស់គាត់បានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ គឺជាមេដឹកនាំអ៊ីស្រាអែលដំបូងគេដែលអង្គុយក្នុងតំណែងជាចុងចោទឧក្រិដ្ឋកម្មក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ នៅក្រោមច្បាប់របស់អ៊ីស្រាអែល គាត់មិនតម្រូវឱ្យលាលែងទេ លុះត្រាតែមានការកាត់ទោសដោយតុលាការកំពូល ដែលជាដំណើរការមួយដែលអាចចំណាយពេលច្រើនខែ។

លោក Netanyahu ក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលកន្លងមកបានចេញដីកាចាប់ខ្លួនលោក និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ជុំវិញអំពើឃោរឃៅនៅហ្គាហ្សា ដែលមនុស្សជាង ៤៨,៥០០ នាក់ភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២$២៣ មក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment