ទីបំផុតការប្រកួតពានរង្វាន់ UEFA Champions League បានរកឃើញក្រុមខ្លាំងឡើងវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី២ កាលពីយប់មិញ។
ក្រុមខ្លាំងទាំង៨ក្រុមរួមមាន ៖ Barcelona , Paris St Germain, Bayern Munich ,Inter Milan, Real Madrid, Arsenal, Aston Villa និង Dortmund។
សម្រាប់លទ្ធផលការប្រកួតជើងទី២យប់មិញ Real Madrid ចាញ់ Atlético Madrid ១-០ សរុបទាំង២ជើង ស្មើគ្នា ១-១ តែ Real បានយកឈ្នះបាល់កាត់ក្ដី១១ម៉ែត្រក្នុងលទ្ធផល៤-២ ខណៈ Arsenal ប្រកួតស្មើជាមួយ PSV ២-២ ក្នុងជើងទី២ (សរុបទាំង២ជើង Arsenal ឈ្នះ៩-៣)។ ចំណែកក្រុមកំពុងឡើងជើង Aston Villa យកឈ្នះ Club Brugge ៣-០ ជើងទី២(សរុបទាំង២ជើង Aston ៦-១) និង Dortmund ឈ្នះLille ២-១ (សរុបទាំង២ជើង Dortmund ឈ្នះ៣-២)។
សូមជម្រាបថា ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នឹងប្រកួតជើងទី១នៅថ្ងៃទី៩-១០ និងជើងទី២ ថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០២៥៕

