ក្រុមនារីកម្ពុជា ​​ធ្លាក់មកលេខ២ក្នុងពូលវិញ ក្រោយឥណ្ឌូនេស៊ី យកឈ្នះម៉ាឡេស៊ី 

ក្រុមជម្រើសជាតិនារីកម្ពុជា បានធ្លាក់មកលេខ២ក្នុងពូល B វិញនៃការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ក្រោយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី​ បានយកឈ្នះលើក្រុមនារីម៉ាឡេស៊ី ដោយលទ្ធផល ១-០ កាលពីម្សិលមិញ​។ ១គ្រាប់របស់ក្រុមនារីឥណ្ឌូនេស៊ី រកបានដោយកីឡាការិនី ​Sche​un​em​a​nn ​នៅនាទីទី៧៩។

លទ្ធផលនេះបានធ្វើឲ្យក្រុមនារីឥណ្ឌូនេស៊ី ឡើងឈរលេខ១ក្នុងពូល B ជាបណ្ដោះអាសន្នវិញ ក្រោយឆ្លងកាត់២ប្រកួតមាន៤ពិន្ទុ ខណៈនារីកម្ពុជា ឈរលេខ២ មាន១ពិន្ទុ  ចំណែកម៉ាឡេស៊ី ឈរបាតតារាងគ្មានពិន្ទុរាប់ពីការប្រកួត១លើកដូចគ្នា  ។ ទោះបែបនេះក្ដីក្រុមនារីកម្ពុជា និងម៉ាឡេស៊ី ​នឹងត្រូវប្រកួតកាត់​សេចក្តីចុង​ក្រោយ​​​នៅ​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា​ខាងមុខ​នេះដើម្បីសម្រេចថាក្រុមណានឹងឡើងទៅវគ្គបន្ត៕

Written by 

Related posts

Leave a Comment