ខ្សែបម្រើ Declan Rice របស់ក្រុមកាំភ្លើងធំ Arsenal បានវាយបកក្នុងតង់ទីពីរដើម្បីលុបចោលគ្រាប់បាល់ហ្វ្រីឃីករបស់ Bruno Fernandes ដោយលោករបស់លោក Mikel Arteta បានបញ្ចប់ត្រឹមស្មើ ១-១ ជាមួយ Manchester United កាលពីយប់មិញនៅក្របខណ្ឌ Premier League សប្ដាហ៍ទី២៨ ។
លទ្ធផលនេះធ្វើឲ្យក្រុមលេខ២ Arsenal ដែលខកខានមិនបានឈ្នះការប្រកួត Premier League ៣លើកចុងក្រោយរបស់ពួកគេ ដោយមាន ៥៥ ពិន្ទុ និងតាមពីក្រោយក្រុម Liverpool ចំនួន ១៥ ពិន្ទុ ចំណែក Manchester United គឺស្ថិតនៅលេខ ១៤ មាន ៣៤ ពិន្ទុ៕
