ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ដំណាក់កាលទី២ (សប្តាហ៍ទី២៥) នៅថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០២៥នេះ មាន២គូប្រកួតម៉ោង១៨៖០០នាទីដូចគ្នា គឺអាយអេសអាយ ដង្កោរសែនជ័យ ប៉ះសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានអាយអេសអាយ ខណៈកងយោធពលខេមរភូមិន្ទ ជួប គីរីវង់សុខសែនជ័យ នៅកីឡដ្ឋានស្តាតចាស់៕
