រុស្ស៊ី​ សួរបារាំង ថាបទ​ឈប់​បាញ់​បណ្តោះ​អាសន្នមានន័យទេ បើមិនមានឈប់និយាយទៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស លោក Andrey Kelin បាននិយាយថា រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាទាក់ទងនឹងអនាគតរបស់អ៊ុយក្រែន ប៉ុន្តែនឹងមិនទទួលយកបទឈប់បាញ់បណ្តោះអាសន្ននោះទេ ។

លោក​ បាន​លើកឡើង​ថា​ យើង​ត្រៀម​ខ្លួន​ ដើម្បី​ចរចា​ និង​ពិភាក្សា​ ហើយយើងបើកជំហរ សម្រាប់លខ្ខខណ្ឌដែលសមស្រប ។

ឯកអគ្គរដ្ឋទូតរូបនេះ បានសង្កត់ធ្ងន់ថា យើងត្រូវការវិធីសាស្រ្តដ៏ធ្ងន់ធ្ងរមួយចំពោះរឿងនោះ និងកិច្ចព្រមព្រៀងដ៏ធ្ងន់ធ្ងរមួយអំពីសន្តិសុខនៅអឺរ៉ុប ។

ទន្ទឹមនោះ លោក បានច្រានចោលគំនិតនៃបទឈប់បាញ់បណ្តោះអាសន្ន ដែលពីមុនធ្លាប់ដាក់ចេញដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ថាគ្មានន័យ និងមិនមែនសម្រាប់ការពិត។

លោក ​បាន​បន្ថែមថា យើង​នឹង​មិន​ទទួល​យក​វា​ទេ ហើយ​ពួក​គេ​ដឹង​យ៉ាង​ច្បាស់​អំពី​រឿង​នោះ។ យើងនឹងទទួលយកតែកំណែចុងក្រោយ នៅពេលដែលយើងនឹងចុះហត្ថលេខា។ រហូតមកដល់ពេលនោះ អ្វីៗមានភាពរង្គោះរង្គើខ្លាំង។

ឯកអគ្គរដ្ឋទូត បន្តថា អ្វីដែលយើងនឹងត្រូវការគឺអ៊ុយក្រែនថ្មីជារដ្ឋអព្យាក្រឹត និងគ្មាននុយក្លេអ៊ែរ។ ស្ថានភាពទឹកដីគួរតែត្រូវបានទទួលស្គាល់។ ទឹកដីទាំងនេះត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់យើង ហើយយើងនឹងបន្តជំរុញឱ្យកងកម្លាំងទាំងអស់របស់រដ្ឋាភិបាលអ៊ុយក្រែន ចាកចេញពីទឹកដី ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment