​យប់នេះ ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ​ជើងទី១​ វគ្គ៨​ក្រុម​ពាន​ AFC ​Challenge League

ក្រុមតំណាងប្រទេសកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលក្រុមភ្ញៀវតំណាងប្រទេសមីយ៉ាន់ម៉ា Shan United FC ក្នុងពានរង្វាន់ AFC Challenge League 2024/2025 ​វគ្គ៨ក្រុមចុងក្រោយ​ ជើងទី១ វេលាម៉ោង ៧:០០ យប់ ​ ដោយមានការផ្សាយផ្ទាល់ BTV NEWS។

យ៉ាងណាមិញមុនការប្រកួតទាំងគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ​និង Shan United សុទ្ធតែបង្ហាញការប្ដេជ្ញាចិត្ត​ដូចគ្នាថា នឹងព្យាយាមធ្វើឲ្យល្អបំផុតសម្រាប់ការប្រកួត។ដូច្នេះយើងរងចាំមើលថាតើ យប់នេះព្រះខ័នរាជស្វាយរៀង ឬ Shan United ជាអ្នកទទួលបានជ័យជម្នះ។ ចំណែលការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នៅប្រទេសមីយ៉ាន់ម៉ា៕

Written by 

Related posts

Leave a Comment