កាលពីថ្ងៃទី៤ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងរឿងដែលភាគីចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ។
អ្នកនាំពាក្យរូបនេះថ្លែងថា ភាគីចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ដើម្បីអធិប្បាយអំពីការងារជាច្រើននិងបទពិសោធខាងការច្នៃប្រឌិតថ្មីរបស់ចិនក្នុងការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលទាំងផ្នែកគ្រប់គ្រងថ្នាំហ្វេនតានីលនិងការបង្ក្រាបបទល្មើសខាងសារធាតុប្រភេទហ្វេនតានីលជាដើម ។ ចិនបានអនុវត្តតាមគំនិតសហគមន៍រួមវាសនានៃមនុស្សជាតិជាប់រហូតមក អនុវត្តកាតព្វកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិយ៉ាងម៉ត់ចត់ ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសហការជាមួយប្រទេសនានាលើពិភពលោកឆ្លើយតបនឹងបញ្ហាប្រឈមថ្មីខាងថ្នាំហ្វេនតានីល ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ ។
អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ការពិតជាក់ស្តែងមិនអាចប្រកែកបាន ។ សហរដ្ឋអាមេរិកបានផ្សព្វផ្សាយពាក្យកុហកគ្រប់បែបយ៉ាងលើបញ្ហាថ្នាំហ្វេនតានីល ទទូចដំឡើងពន្ធគយលើផលិតផលចិនដែលនាំចេញទៅសហរដ្ឋអាមេរិកក្រោមលេសថ្នាំហ្វេនតានីល គឺគ្មានហេតុផល និងបំផ្លាញទាំងផលប្រយោជន៍ផ្ទាល់ខ្លួននិងផលប្រយោជន៍របស់ប្រទេសដទៃ ។ យើងដាស់តឿនភាគីអាមេរិកឱ្យគោរពតាមការពិតជាក់ស្តែងនិងធ្វើជម្រើសដ៏ត្រឹមត្រូវ ដើម្បីគាំពារផលប្រយោជន៍ពិតប្រាកដរបស់ខ្លួន ៕
