ព្រឹកថ្ងៃទី៥ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន រួមមានលោកXiJinpingជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។
តាមរបាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្សនិងរដ្ឋបានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ វិធានការកំណែទម្រង់សំខាន់ៗដូចជាការបង្កើតទីផ្សាររួមនៃជាតិ និងពន្យារអាយុកាលចូលនិវត្តន៍ជាសន្សឹមៗត្រូវបានដាក់ចេញជាបន្តបន្ទាប់ វិធានការដាក់កំហិតលើការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាលត្រូវបានលុបចោលទាំងស្រុង ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងការវិនិយោគដើម្បីរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ត្រូវបានលើកកម្ពស់ឥតឈប់ឈរ៕
