Trump ប្រកាសថា សញ្ញាបញ្ចប់សង្គ្រាមពីរុស្ស៊ីមានហើយ រង់ចាំតែអ៊ុយក្រែនប៉ុណ្ណោះ

ប្រធានាធិបតី លោក Donald Trump ក្នុងអំឡុងការថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភា ឆ្នាំ ២០២៥ លោក អះអាងថា សហរដ្ឋអាមេរិក បានទទួលសញ្ញាភ្លើងខៀវកាន់តែខ្លាំងពីប្រទេសរុស្ស៊ី ក្នុងត្រៀមខ្លួនសម្រាប់សន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។

លោក​ បន្ត​ថា​ យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ដិតដល់ជាមួយ​រុស្ស៊ី ហើយ​ទទួល​សញ្ញា​ពី​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​សន្តិភាព​ ដែលភាគីរុស្ស៊ីអះអាង។

ក្នុងន័យនេះ លោក Trump ចង់ឲ្យអាជ្ញាធរអ៊ុយក្រែន ត្រៀមខ្លួនក្នុងរបៀបណាមួយ ដើម្បីឈានទៅដល់ការសម្រេចបាននូវសន្តិភាពពេញលេញមួយ ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាកន្លងមករវាងលោក Trump និងលោក Zelensky ត្រូវបានបរាជ័យមិនអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយនោះទេ ពោលគឺបញ្ចប់ពាក់កណ្ដាលទី ៕

ដោយ៖ ពេជ្រ            

Written by 

Related posts

Leave a Comment