ផ្ទុះប្រតិកម្ម ​ជុំវិញ​ការ​ផ្អាក​ជំនួយ​​អាមេរិក​ដល់​អ៊ុយក្រែន

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការផ្អាកជំនួយយោធាដល់អ៊ុយក្រែន បានធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោក។ ការសម្រេចនោះ​បាន​ជំរុញ​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​​បង្ហាញ​ពី​ការ​តាំងចិត្ត​ថ្មី ហើយ​វា​បាន​ជំរុញ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ប្រជាជននៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែនមានការស្រងាកចិត្តចំពោះការសម្រេចចិត្តពីប្រទេសដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំ។ បុរស​ម្នាក់​បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​មិត្តភ័ក្តិ​របស់​ខ្ញុំ​ដែលឈប់ផ្តល់ជំនួយបន្ទាន់បែបនោះ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពួកគេ​នៅបន្តផ្តលយជំនួយ​។

  ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើ X កាលពីថ្ងៃអង្គារថាលោកមានឆន្ទៈដើម្បីធ្វើឱ្យរឿងត្រឹមត្រូវប៉ុណ្ណោះជាមួយសហរដ្ឋអាមេរិក។ លោកបានហៅកិច្ចប្រជុំដ៏ច្របូកច្របល់កាលពីសប្តាហ៍មុនជាមួយលោក Trump ថា “គួរឱ្យសោកស្តាយ” ដោយបន្ថែមថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្តល់ឱ្យសហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានធនធានធម្មជាតិរបស់អ៊ុយក្រែន។

មេដឹកនាំ​នៅ​អឺរ៉ុប​និយាយ​ថា​ការ​គាំទ្រ​របស់​ពួកគេ​នៅ​តែ​មាន​ស្ថិរភាពចំពោះគៀវ។  ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអង្គារថា “អឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ទាំងដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់រយៈពេលខ្លីដើម្បីធ្វើសកម្មភាព និងគាំទ្រអ៊ុយក្រែន ប៉ុន្តែក៏ដើម្បីដោះស្រាយតម្រូវការរយៈពេលវែងក្នុងការទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខអឺរ៉ុបរបស់យើងផ្ទាល់ផងដែរ”។

 លោកស្រី Von der Leyen បានប្រកាសអំពីមូលនិធិការពារជាតិដែលនឹងមានចំនួន 800 ពាន់លានអឺរ៉ូ ឬប្រហែល 840 ពាន់លានដុល្លារ។ លោកស្រីបាននិយាយថាមេដឹកនាំសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាលម្អិតលើបញ្ហានេះ។

  មេដឹកនាំនៅក្នុងប្រទេសរុស្ស៊ីបានស្វាគមន៍ការសម្រេចចិត្តរបស់លោក Trump ។  អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពណ៌នាថា វាជាការរួមចំណែកដ៏ល្អបំផុតចំពោះបុព្វហេតុសន្តិភាព៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment