ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវប្រាសាទព្រះខ័ន ចាប់ពីចំណុចត្រួតពិនិត្យសំបុត្រភ្ញៀវទេសចរ រហូតដល់ជ្រុងកែងខាងជើងឈៀងខាងលិចនៃប្រាសាទព្រះខ័ន ដើម្បីអនុញ្ញាតជូនក្រុមការងារបច្ចេកទេស កែលម្អកំណាត់ផ្លូវនេះ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ រហូតដល់ចប់ការងារជាស្ថាពរ។



 
                                         
			 
                                 
                                