Trump ព្រមាន Zelensky ថា ការគាំទ្រសម្រាប់អ៊ុយក្រែន ជិតអស់ពេលហើយ

ប្រធានាធិបតី Donald Trump បាន​ព្រមាន​ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelensky ថា​ការ​បន្ត​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​របស់​លោក​អាច​នឹង​មិន​ស្ថិតស្ថេរ​ យូរ​ជាង​នេះទេ លុះ​ត្រា​តែ​ប្រធានាធិបតី​អ៊ុយក្រែន​ប្តូរ​បទភ្លេង​របស់​គាត់​លើ​ការ​បញ្ចប់​សង្រ្គាម​រុស្ស៊ី​យ៉ាង​ឆាប់​រហ័ស ទើបអាមេរិកបន្តជួយទៀត។

លោក Trump បានផ្សាយឡើងវិញនូវអត្ថបទព័ត៌មានដែលដកស្រង់សម្តីលោក Zelensky ដោយនិយាយថា ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនគឺនៅឆ្ងាយណាស់ ខណដែលលោក Trump បានស្រែកថ្ងូរថានោះជា សេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុតដែលអាចត្រូវបានធ្វើឡើងដោយ Zelensky។

លោក Trump បាន​និយាយ​នៅ​លើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​កម្មសិទ្ធិ​របស់​លោក​ថា​ “​អាមេរិក​នឹង​មិន​ទុក​វា​យូរ​ទៀត​ទេ វា​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ បុរស​ម្នាក់​នេះ​មិន​ចង់​ឲ្យ​មាន​សន្តិភាព​ទេ ដរាបណា​គាត់​មាន​អាមេរិក​គាំទ្រ ហើយ​អឺរ៉ុប​ក្នុង​ជំនួប​​ជាមួយ​លោក Zelensky សុទ្ធតែបាន​បញ្ជាក់​យ៉ាង​ដាច់​អហង្ការ​ថា ពួកគេ​មិន​អាច​ធ្វើ​ការងារ​ដោយ​គ្មាន​អាមេរិក​បាន​នោះទេ”។ ដូច្នេះ Zelensky ត្រូវតែយល់ឲ្យច្បាស់។

លោកបន្តថា សេចក្តីថ្លែងការបែបនោះរបស់ Zelensky ប្រហែលជាមិនមែនជាសេចក្តីថ្លែងការណ៍ដ៏អស្ចារ្យដែលត្រូវបានធ្វើឡើងនៅក្នុងលក្ខខណ្ឌនៃការបង្ហាញពីភាពរឹងមាំប្រឆាំងនឹងរុស្ស៊ីនោះទ្បើយហើយតើពួកគេកំពុងតែគិតអ្វី?។

មេដឹកនាំទាំងពីរបានចូលប្រជុំនៅក្នុងការិយាល័យរាងពងក្រពើដ៏ក្ដៅគគុកមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលក្នុងនោះ Trump និងអនុប្រធានាធិបតី JD Vance បាននិយាយប្រមាថ Zelensky ម្តងហើយម្តងទៀតដោយចោទប្រកាន់ថាគាត់មិនដឹងគុណចំពោះជំនួយយោធានិងសេដ្ឋកិច្ចរបស់អាមេរិកជាច្រើនឆ្នាំសម្រាប់ប្រទេសដែលរងគ្រោះដោយសង្រ្គាម។

  លោក Trump បានស្វែងរកការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ដែលជាគោលដៅមួយដែលលោកគិតបញ្ចប់វាត្រឹមតែមួយថ្ងៃប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment