​ជនស៊ីវិលរុស្ស៊ី​ចំនួន ៣៣ នាក់​​ ​ធ្វើ​មាតុភូមិនិវត្តន៍ពី​តំបន់ដែលកំពុង​កាន់កាប់ដោយអ៊ុយក្រែន​នៅ​ Kursk

ស្នងការសិទ្ធិមនុស្សរបស់ទីក្រុងមូស្គូ លោកស្រី Tatyana Moskalkova បានប្រកាសថា ក្រុងកៀវបានប្រគល់ជនស៊ីវិលចំនួន ៣៣ នាក់ មកពីផ្នែកដែលគ្រប់គ្រងដោយអ៊ុយក្រែននាតំបន់ Kursk នៃប្រទេសរុស្ស៊ី។ មន្ត្រី​រូប​នេះ​បាន​កត់​សម្គាល់​ថា ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍​ភាគ​ច្រើន​ជា​មនុស្ស​ចាស់។

យោងតាមលោកស្រី Moskalkova ដែលបានស្វាគមន៍បុគ្គលទាំងនោះនៅពេលពួកគេឆ្លងចូលទៅក្នុងប្រទេសបេឡារុស្ស ក្រុមនេះរួមមានកុមារ ៤ នាក់ដែលមានអាយុពី ១ ទៅ ១០ ឆ្នាំ។ មន្ត្រីបានបង្ហើបឱ្យដឹងថា ជនស៊ីវិល ៩ នាក់ ត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ រួមទាំងបុគ្គលដែលរស់នៅលើរទេះរុញជាច្រើននាក់ផងដែរ។

នៅថ្ងៃអង្គារនេះ ជនស៊ីវិលដែលបានធ្វើមាតុភូមិនិវត្តន៍ ត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុង Kursk ជាកន្លែងដែលពួកគេនឹងត្រូវបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ និងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់ទាំងអស់។

ស្នងការសិទ្ធិមនុស្សរុស្សី បានបញ្ជាក់ថា ជនស៊ីវិលទាំងនោះត្រូវបានប្រគល់ឱ្យហើយ បន្ទាប់ពីបានពិភាក្សាជាមួយសមភាគីអ៊ុយក្រែនលោកស្រី Dmitry Lubinets និងដោយមានជំនួយពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម។ លោក Moskalkova បានប៉ាន់ប្រមាណថាចំនួនអ្នកស្រុកនៅតំបន់ Kursk ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីអ៊ុយក្រែនរហូតមកដល់បច្ចុប្បន្នមានដល់ ៧៩ នាក់ហើយ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment