មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី និងភាពលេចធ្លោ ត្រូវមហាជនសម្លឹងមើលឃើញថា គឺជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់,ស្ពានលូ,ទទួលបានការកោតសរសើរពីមហាជន ពលរដ្ឋ និងមន្ត្រីរាជការ

ខេត្តរតនគិរី÷ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ក្រោមការដឹកនាំរបស់ លោក សាយ សាមាន គ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ទូទៅសម្លឹងមើលឃើញថា រាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ស្ពានលូ ចាប់តាំងពីទីប្រជុំជនក្នុងទីរួមក្រុងបានលុង រហូតផ្លូវថ្នល់ទៅកាន់បណ្ដាស្រុកមួយចំនួន ដូចជាស្រុកកូនមុំ ស្រុកលំផាត់ ស្រុកអណ្ដូងមាស ស្រុកអូរជុំ និងផ្លូវទៅកាន់ស្រុកតាវែងមួយផ្នែកទៀត ដែលជាស្រុកដាច់ស្រយ៉ាលមួយកំពុងកសាងស្ថាបនាយ៉ាងសកម្ម ដែលពីមុនផ្លូវទាំងអស់នោះសុទ្ធសឹងជាផ្លូវដីក្រហម ហុយទ្រលោមនៅរដូវប្រាំង និងរអិលយ៉ាងខ្លាំងនៅរដូវវស្សា ពេលនេះចាប់មានភាពល្អប្រសើរជាបណ្ដើរៗហើយ ក្រោមការចង្អុលបង្ហាញរបស់ប្រមុខដឹកនាំ ដោយមានការយកចិត្តទុកដាក់អនុវត្តផ្ទាល់ពីលោក ប្រធានមន្ទីរសាធារណការខេត្តរតនគិរី។

ចំណុចនេះសរបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនាំអនុវត្តផ្ទាល់របស់លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី រួមនិងភាពប៉ុនប្រសព្វឈ្លាសវៃ ប្រកបដោយបទពិសោធន៍ការខ្ពស់ក្នុងផែនការ ការងារនានាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល នៃការដឹកនាំរបស់លោក។

សូមបញ្ជាក់ថា ចាប់តាំងពីលោក សាយ សាមាន ត្រូវបានថ្នាក់ដឹកនាំផ្តល់ទំនុកចិត្តប្រគល់ភារកិច្ចក្នុងតំណែងតួនាទីជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចាប់តាំងពីអំឡុងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ជាសមិទ្ធិផលក្រោមស្នាដៃខិតខំគោរពអនុវត្តដឹកនាំរបស់លោកសាយ សាមាន ទាំងសាមគ្គីភាពផ្ទៃក្នុង ទាំងការសហការគ្រប់អង្គភាព នៃមន្ទីរនានា ក្នុងខេត្តរតនគិរី លោកប្រធានមន្ទីរសាធារណការ ត្រូវមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្តរតនគីរី មានការលើកសរសើរមិនដាច់ពីមាត់ នៅភាពប៉ិនប្រសព្វក្នុងការយកចិត្តទុកដាក់គ្រប់គ្រង និងពុះពារ អនុវត្តតាមផែនការណែនាំរបស់សាម៉ីក្រសួងសាធារណការនិងដឹកជញ្ជូន រួមនិងការចង្អុលបង្ហាញពីលោកអភិបាលនៃគណៈអភិបាលខេត្តរតនគីរី។

បច្ចុប្បន្នខេត្តរតនគិរី គ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ ការជួសជុលថែទាំផ្លូវ និងការយកចិត្តទុកដាក់កាត់ស្មៅថែរក្សាចិញ្ចើមផ្លូវ នៅតាមដងផ្លូវជាតិ រួមនិងបណ្តាផ្លូវជាតិទៅកាន់បណ្តាស្រុក មានការថែទាំសម្អាតបានយ៉ាងល្អ នេះដែលជាផ្នែកមួយបានលើកស្ទួយ នូវសោភ័ណភាព រួមនិងគុណភាពផ្លូវថ្នល់ ទាំងគំនូស បន្ទាត់ចរាចរណ៍ លើទ្រូងផ្លូវ ប្រកបដោយស្តង់ដា ក្នុងការរចនា ទទួលបានការកោតសរសើរពីមជ្ឈដ្ឋាន មហាជនក្នុងខេត្ត ក៏ដូចជាមជ្ឈដ្ឋានអ្នកទេសចរណ៍ក្រៅខេត្ត ដែលតែងតែទទួលបានការកោតសរសើរ នូវការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដ៏មានជំនឿរចិត្ត និងបទពិសោធន៍ ដ៏សាកសមជាថ្នាក់ដឹកនាំមានការទទួលខុសត្រូវខ្ពស់ក្នុងអង្គភាពប្រកបដោយគុណភាពការងារអភិវឌ្ឍន៍។

ដែលនេះជាចំណុចបានធ្វើឲ្យមានការទាក់ទាញ ទាំងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរក្រៅស្រុក តែងលាន់មាត់សរសើរថា ខេត្តរតនគិរី ពេលបច្ចុប្បន្នគឺមិនដូចខេត្តរតនគិរីនាពេលមុននោះឡើយ ទាំងសម្រស់ និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា ខេត្តរតនគិរី មួយរយៈនេះ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដែលមាន លោក ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ការអនុវត្តទិសដៅ វិធានការមុខផ្ទះ និងនៅតាមដងវិថីគ្មានសំរាម ដោយលោក អភិបាលខេត្តបានលើកយកល្ងាចថ្ងៃសុក្រចុងសប្តាហ៍ គឺជាថ្ងៃពលកម្មសម្អាតថែរក្សាបរិស្ថាន ជាទិសដៅអទិភាព ដែលនេះបានធ្វើឲ្យទីរួមក្រុងបានលុង និងបណ្តារមណីយដ្ឋាននានា មានការទាក់ទាញ ទេសចរណ៍មកកំសាន្តក្នុងទឹកដីខេត្តភូមិភាគសាន្តខេត្តរតនគិរី ទទួលបានការកោតសរសើមិនដាច់ពីមាត់ គឺអ្នកទេសចរណ៍បានស្គាល់ហើយ ពិតជាចង់មកកំសាន្តម្តងទៀត។

យ៉ាងណាមិញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក សាយ សាមាន ដែលជាសេនាធិការដ៏រឹងមាំ របស់រដ្ឋបាលខេត្តរតនគិរី បានធ្វើឲ្យគ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ស្ពានលូ ដែលទទួលបានការស្ថាបនាសាងសង់ដោយមន្ទីរសាធារណការខេត្តរតនគិរី គឺជាសមិទ្ធផលប្រកបដោយគុណភាពក្នុងការប្រើប្រាស់ជាប្រយោជន៍ដ៏មានគុណភាព។

លោកសាយ សាមាន ប្រធានមន្ទីរសាធារណការ និដឹកជញ្ជូនខេត្តរតនគិរី កន្លងមក និងបច្វុប្បន្ន លោកតែងតែសំណូមពរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គឺសូមឲ្យបងប្អូនអ្នកប្រើប្រាស់រថយន្តជាមធ្យោបាយដឹកជញ្ជូនលើដងផ្លូវជាតិ សូមឲ្យមានការជួយថែរក្សា ក្នុងការប្រើប្រាស់ផ្លូវថ្នល់មេត្តាកុំឲ្យមានការផ្ទុកឬដឹកលើសទម្ងន់ ដែលបញ្ហានេះ វាបានធ្វើឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ជាតិ ដែលកន្លងមកប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលតែងតែបានផ្សព្វផ្សាយពីគោលនយោបាយសុវត្តិភាពចរាចរផ្លូវគោក ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវស្របទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល៕

Written by 

Related posts

Leave a Comment