ប្រធានាធិបតីសហរដ្ឋអាមេរិកលោល Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោល Volodymyr Zelenskyy បានជួបទល់មុខគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រម្សិលមិញ។ ពួកគេបានផ្លាស់ប្តូរពាក្យសម្ដីជូរចត់ជាមួយគ្នា ហើយបានចាកចេញពីគ្នាដោយមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានគ្រោងទុកលើការអភិវឌ្ឍធនធានធម្មជាតិរបស់អ៊ុយក្រែន។

មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានប្រាក់បញ្ញើរ៉ែ ប្រេង និងឧស្ម័ន។ ពួកគេបានជួបពិភាក្សាគ្នានៅចំពោះមុខអ្នកសារព័ត៌មានប្រមាណជាមួយម៉ោង។ ទោះជាយ៉ាងណាក៏ដោយ បរិយាកាសកាន់តែតានតឹងឡើង បន្ទាប់ពីលោក Zelenskyy ចាប់ផ្តើមសាកសួរការទូតរបស់សហរដ្ឋអាមេរិក ខណដែលលោក Zelenskyy បាននិយាយថា នៅពេលដែលរុស្ស៊ីបានកាន់កាប់ Crimea ក្នុងឆ្នាំ ២០១៤ គ្មាននរណាម្នាក់បញ្ឈប់ប្រធានាធិបតី Vladimir Putin នោះឡើយ។ លោកបានបន្ថែមថាស្ថានភាពនៅដដែលតាំងពីឆ្នាំ២០១៤ដល់ឆ្នាំ២០២២។
លោក Trump ក៏បានឆ្លើយថា អ្នកឯងមិនស្ថិតក្នុងស្ថានភាពល្អទេហើយអ្នកក៏មិនមានសន្លឹកបៀនៅពេលនេះទេ។ ប៉ុន្តែនៅជាមួយយើង អ្នកចាប់ផ្តើមមានសន្លឹកបៀ។ អ្នកកំពុងលេងល្បែងជាមួយជីវិតរបស់មនុស្សរាប់លាននាក់ អ្នកកំពុងលេងល្បែងជាមួយនឹងសង្គ្រាមលោកលើកទីបី តើអ្នកមានដឹងទេ។
លោក Zelenskyy បានចាកចេញពីសេតវិមានភ្លាមៗដោយមិននិយាយអ្វីមួយម៉ាត់ជាមួយអ្នកកាសែត។ ក្រោយមកលោកបានចូលប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអរគុណសហរដ្ឋអាមេរិកសម្រាប់ការគាំទ្ររបស់ខ្លួនដោយនិយាយថាអ៊ុយក្រែនត្រូវការសន្តិភាពដែលត្រឹមត្រូវនិងយូរអង្វែង។
លោក Trump ក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយចោទប្រកាន់លោក Zelenskyy ថាបានមិនគោរពសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកនឹងស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនត្រឡប់មកវិញ នៅពេលដែលគាត់ត្រៀមខ្លួនសម្រាប់សន្តិភាព៕

ដោយ៖ ពេជ្រ