លោក ពូទីន ៖ ឥស្សរជន​លោក​ខាង​លិច កំពុង​ព្យាយាមរារាំងការស្តារទំនាក់ទំនង​​រវាង​រុស្ស៊ី និង​អាមេរិក

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយអះអាងថា មិនមែនគ្រប់គ្នាសុទ្ធតែពេញចិត្តទេ ជាមួយនឹងការស្តារទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិកទ្បើងវិញដែលបានចាប់ផ្តើមនាពេលថ្មីៗនេះ សំដៅធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញ។ ប៉ុន្តែមានការប៉ុនប៉ងដោយ ឥស្សរជនលោកខាងលិច ដើម្បីរំខានដល់ដំណើរការនោះ។

 ថ្លែងនៅទីស្នាក់ការកណ្តាលនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ីក្នុងទីក្រុងមូស្គូក្នុងឱកាសនៃទិវាកងកម្លាំងប្រតិបត្តិការពិសេស លោកពូទីនបានសរសើរវិធីសាស្រ្តរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump លើកិច្ចការពិភពលោក។ លោកនិយាយថា ដៃគូអាមេរិកបច្ចុប្បន្នបង្ហាញពីភាពជាក់ស្តែង និងវិធីសាស្រ្តជាក់ស្តែង ហើយផ្លាស់ប្តូរលើសពីការគិតទុកជាមុន និងគួរឲ្យសរសើរ។

 មេដឹកនាំរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពស្តីពីដំណោះស្រាយអ៊ុយក្រែន ក៏ដូចជាសម្រាប់ទំនាក់ទំនងកាន់តែទូលំទូលាយ រួមទាំងជាមួយអឺរ៉ុបលើប្រព័ន្ធសន្តិសុខរួមដែលគិតគូរពីផលប្រយោជន៍របស់ភាគីទាំងអស់រួមទាំងរុស្ស៊ីផងដែរ។

តាមការកត់សម្គាល់របស់លោកពូទីនបានធ្វើឡើងនៅពេលដែលភាគីអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលស្តីពីការរំពឹងទុកនៃការដកចេញនូវឧបសគ្គក្នុងការងារបេសកកម្មការទូត។

 លោក ពូ ទីន ក៏បានណែនាំសេវាស៊ើបការណ៍សម្ងាត់ឱ្យរារាំងឲ្យខាងតែបាននូវការប៉ុនប៉ងរបស់ពួកឥស្សរជនលោកខាងលិចដែលបានលូកដៃមកជ្រៀតជ្រែកក្នុងកិច្ចសន្ទនារវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន។

 លោក​ក៏​បានឲ្យដឹងដែរ​​ថា សកម្មភាព​នៃ​សេវា​ចារកម្ម​បរទេស​ក្នុង​ប្រទេស​រុស្ស៊ី​បាន​កើន​ឡើង​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន៕

ោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment